ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​រវាង​អាមេរិក​និង​អ៊ីរ៉ង់​កំពុង​ធ្វើ​ឲ្យ​កូរ៉េខាង​ត្បូង​ស្មុគស្មាញ​នៅ​ក្នុង​សម្ព័ន្ធ​ភាព​ដែន​សមុទ្រ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលអ៊ីរ៉ាក់លោក Ali Khamenei ។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលអ៊ីរ៉ាក់លោក Ali Khamenei ។

ជម្លោះ​កើន​ឡើង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​របស់​កូរ៉េខាង​ត្បូង​នៅ​ក្នុង​សម្ព័ន្ធ​ភាព​ដែន​សមុទ្រ​ដឹកនាំ​ដោយ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ការពារការ​ដឹក​ជញ្ជូន​អន្តរជាតិ​នៅ​ច្រក​សមុទ្រ​ Strait of Hormuz។​

នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​មាន​ការ​អំពាវនាវកាន់​តែ​ច្រើន​ឡើងៗ​ឱ្យ​រដ្ឋាភិបាល​បដិសេធ​ឬ​យ៉ាង​ហោច​ណាស់​ពិចារណា​ឡើង​វិញ​នូវសំណូម​ពរ​របស់​សហរដ្ឋ​អាមេរិក​ឱ្យ​កូរ៉េខាង​ត្បូង​ចូល​រួម​ជា​មួយ​កម្លាំង​ការពារការ​ដឹក​ជញ្ជូន​អន្តរជាតិ ​ចំ​ពេល​មាន​ការ​ភ័យ​ខ្លាចថា ​ជនជាតិ​កូរ៉េខាង​ត្បូង​អាច​នឹង​ជាប់​ក្នុង​អំពើ​ហិង្សា។​

ជម្លោះ​បានកើនឡើង​កាល​ពីថ្ងៃពុធ​ដោយ​ប្រទេស​អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​ទៅ​កាន់​មូលដ្ឋាន​យោធា​នៅ​អ៊ីរ៉ាក់​យ៉ាង​ហោច​ណាស់ពីរ​កន្លែង​ ដែល​មាន​កង​កម្លាំង​អាមេរិក​និង​អន្តរជាតិ។​

ក្រុម​មន្ត្រីអ៊ីរ៉ង់​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​នេះ​គឺជា​ការសង​សឹក​ស.រ.អា.ដែលបានសម្លាប់​ឧត្តមសេនីយ៍​អ៊ីរ៉ង់​គឺ​លោក ​Qassem Soleimani ​នៅក្នុង​ការវាយ​ប្រហារ​ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​ជិះ​នៅជិតព្រលាន​យន្ត​ហោះក្រុង​បាកដាដ ​ប្រទេស​អ៊ីរ៉ាក់​កាលពី​សប្តាហ៍​មុន។​

នេះជារឿង​រស៊ើប​សម្រាប់​កូរ៉េ​ខាងត្បូង​ដែ​ល​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​អាមេរិក​ ហើយ​ដែល​ក៏​ចាត់​ទុក​អ៊ីរ៉ង់​ជាដៃ​គូពាណិជ្ជកម្ម​ដ៏មាន​សក្តានុពល​ដែរ​នោះ។​

លោក Jang Ji-Hyang ​អ្នក​ជំនាញអំពី​បញ្ហា​មជ្ឈឹម​បូព៌ា​នៅ​វីទ្យាស្ថាន​អាស៊ាន​សិក្សា​អំពី​នយោបាយនិយាយ​ថា​ ​បើសិន​ទាហាន​កូរ៉េខាង​ត្បូង​ជា​ក្លាយ​ជាគោល​ដៅ​វាយ​ប្រហារនៅ​ក្រៅ​ប្រទេស ​ ​នោះ​វាអាច​នាំឲ្យមាន​បញ្ហា​មិន​ចុះ​សម្រុង​ខាង​នយោបាយ​ក្នុង​ស្រុក ពីព្រោះ​មួយ​ខែ​ទៀត​នឹង​មាន​ការ​បោះឆ្នោត​សភា​របស់​កូរ៉េខាង​ត្បូង៕​

XS
SM
MD
LG