ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​នឹង​ស្តុក​បរិមាណ​ជាតិ​អ៊ុយរ៉ាញ៉ូម​លើស​ពី​ចំនួន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង


រូបភាព​ឯកសារ៖ លោក Behrouz Kamalvandi ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ លោក Behrouz Kamalvandi ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​អង្គការ​ឃ្លាំមើល​ថាមពល​បរិមាណូ​អ៊ីរ៉ង់ ​នៅ​ថ្ងៃចន្ទ​នេះ​ បាន​និយាយ​ថាក្នុង​ពេល​ឆាប់​នេះ​ខាងមុខ​នេះ​ ប្រទេស​អ៊ីរ៉ង់​នឹង​មាន​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ចំនួន​កំណត់​ពី​ចំនួន ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​រក្សាទុក​ដូច ​ដែល​មាន​ចែង​នៅក្នុង​សន្ធិសញ្ញា​អន្តរជាតិ​ ឆ្នាំ២០១៥។

នៅក្នុង​សុន្ទរកថា​ទៅ​កាន់ក្រុម​អ្នកសារព័ត៌មាន​ ដែល​ត្រូវ​បាន​ចាក់ផ្សាយ​ដោយ​ទូរទស្សន៍រដ្ឋ​លោក Behrouz Kamalvandi បាន​ថ្លែង​ថា​ ការស្តុក​ជាតិ​អ៊ុយរ៉ាញ៉ូម​នឹង​មាន​ចំនួន​ច្រើន​ជាង ៣០០គីឡូក្រាម ​ត្រឹម​ថ្ងៃទី២៧ ខែមិថុនា​ខាង​មុខ​នេះ។

ក៏ប៉ុន្តែ ​លោក​បាន​និយាយ​ថា​ អ៊ីរ៉ង់​នឹង​ត្រឡប់​ទៅ​គោរព​តាម​ចំនួន​ដែល​មាន​ចែងក្នុង​កិច្ចព្រមព្រៀង​ ប្រសិន​បើ​ខ្លួន​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ជា​ហត្ថលេខី​ផ្សេងៗ​ទៀត​ ដើម្បី​ឲ្យ​អ៊ីរ៉ង់​រួចផុត​ពី​ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ឧស្សាហកម្ម​ប្រេង​ដ៏​សំខាន់​របស់​ប្រទេស​នេះ។

ប្រទេស​អ៊ីរ៉ង់​បាន​យល់ព្រម​អនុវត្ត​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​តាម​កិច្ចព្រមព្រៀងឆ្នាំ​២០១៥ដើម្បី​ជាថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ទណ្ឌកម្ម​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ចអ៊ីរ៉ង់។

សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញ​ពីកិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​កាល​ពី​ឆ្នាំមុន​ ដោយប​ន្សល់​ទុក​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​ផ្សេង​ទៀត​ ដូចជាចក្រភព​អង់គ្លេស​ ចិន​ បារាំង រុស្ស៊ី ​និង​អាល្លឺម៉ង់​ធ្វើការ​ដើម្បី​រក្សា​កិច្ចព្រមព្រៀង​មួយ​នេះ​ឲ្យ​នៅ​មាន​សុពលភាព។

ក៏ប៉ុន្តែ​ប្រទេសអ៊ីរ៉ង់​បាន​ត្អូញត្អែរ​ថា​ ប្រទេស​ជា​ហត្ថលេខី​ផ្សេងទៀត​មិន​បាន​ជួយ​ឲ្យ​អ៊ីរ៉ង់​ទទួល​បាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច​គ្រប់គ្រាន់​ពី​ការ​ដកទណ្ឌកម្ម​នេះ​ទេ ​ខណៈ​អ៊ីរ៉ង់​បាន​គោរព​តាម​ការកំណត់​បរិមាណ​ជាតិ​អ៊ុយរ៉ាញ៉ូម​ ដែល​ខ្លួន​អាច​ស្តុក​ទុក​បាន​តាម​ការ​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​នេះ៕

XS
SM
MD
LG