ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់លោក Hassan Rouhani និយាយថា ប្រទេសរបស់លោកនឹងបន្ថយការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រសិនបើមហាអំណាចពិភពលោកផ្សេងទៀតដែលបានចូមរួមក្នុងសន្ធិសញ្ញាកិច្ចព្រមព្រៀងនោះមិនបានបង្ហាញសារវិជ្ជមានទេ។
អ៊ីរ៉ង់បានចាប់ផ្តើមកាត់បន្ថយការតាំងចិត្តរបស់ខ្លួនដល់សន្ធិសញ្ញានោះ នៅខែឧសភា បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនជាឯកតោភាគីចេញពីសន្ធិសញ្ញានោះកាលពីឆ្នាំមុន ហើយបានដាក់ទណ្ធកម្មកាន់តែច្រើនឡើងលើប្រទេសអ៊ីរ៉ង់។
ថ្លែងនៅឯសន្និសីទរបស់មេដឹកនាំអាស៊ីនៅក្នុងប្រទេសតាហ្សីគីស្ថាន ប្រធានាធិបតីអ៊ីរ៉ង់ លោក Rouhani បានព្រមានថា រដ្ឋាភិបាលអ៊ីរ៉ង់ នឹងចាត់វិធានការកាន់តែច្រើនឡើងថែមទៀត ប្រសិនបើខ្លួនមិនបានទទួលអ្វីដែលចាត់ទុកជាការឆ្លើយតបត្រឹមត្រូវនោះ។ ជាការពិត អ៊ីរ៉ង់ មិនអាចអនុវត្តដល់កិច្ចព្រមព្រៀងនេះជាឯកតោភាគីនោះ។
លោក Rouhani មិនបានបរិយាយលម្អិតអំពីអ្វីដែលអ៊ីរ៉ង់ នឹងពិចារណពីសញ្ញាវិជ្ជមាននោះទេ។
អត្ថាធិប្បាយរបស់លោក Rouhani បានកើតមានឡើងនៅពេលដែលមានការតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបន្តបង្កើនកើនឡើង បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ទៅលើនាវផ្ទុកប្រេង២គ្រឿង នៅក្នុងផ្ទៃទឹកដ៏សំខាន់ក្នុងឈូងសមុទ្រអូម៉ង់។ សហរដ្ឋអាមេរិកបានចោទប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ពីការអនុវត្តការវាយប្រហារនោះ ជាការចោទប្រកាន់មួយដែលអ៊ីរ៉ង់បានបដិសេធ។
ប្រធានាធិបតី Rouhani បានថ្លែងនៅឯសន្និសីទស្តីពីការស្ថាបនាទំនុកចិត្តក្នុងតំបន់អាស៊ី ដែលត្រូវបានចូលរួមដោយប្រទេសហត្ថលេខីផ្សេងទៀតរួមមានចក្រភពអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងប្រទេសរុស្ស៊ី៕