ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិភូ​អ៊ីរ៉ង់​ត្រឡប់​ទៅស្រុក​វិញ​​ដើម្បី​ចូល​រួម​មរណៈទុក្ខ​ម្តាយ​របស់​ប្រធានាធិបតី


​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. John Kerry (ឆ្វេង) ស្តាប់​ការ​និយាយ​របស់​រដ្ឋមន្រ្តី​ការ​បរទេស​អ៊ីរ៉ង់​ Mohammad Javad Zarif នៅ​មុន​ពេល​​ការ​ចាប់​ផ្តើម​ចរចា​សាជា​ថ្មី​អំពី​កម្មវិធី​បរមាណូ​របស់​អ៊ីរ៉ង់ នៅ​ទីក្រុង​ Lausanne ប្រទេស​ស្វីស​ កាលពីថ្ងៃច័ន្ទ​ ទី១៦ ខែ​មីនា ឆ្នាំ២០១៥។
​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. John Kerry (ឆ្វេង) ស្តាប់​ការ​និយាយ​របស់​រដ្ឋមន្រ្តី​ការ​បរទេស​អ៊ីរ៉ង់​ Mohammad Javad Zarif នៅ​មុន​ពេល​​ការ​ចាប់​ផ្តើម​ចរចា​សាជា​ថ្មី​អំពី​កម្មវិធី​បរមាណូ​របស់​អ៊ីរ៉ង់ នៅ​ទីក្រុង​ Lausanne ប្រទេស​ស្វីស​ កាលពីថ្ងៃច័ន្ទ​ ទី១៦ ខែ​មីនា ឆ្នាំ២០១៥។

កិច្ច​ចរចាអំពី​កិច្ច​ព្រមព្រៀង​បរមាណូ​រវាង​ប្រទេស​អ៊ីរ៉ង់​ (Iran) និង​ស.រ.អា.​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ថ្មី​កាល​ពី​ថ្ងៃ​សុក្រ ក៏​ប៉ុន្តែ​ត្រូវ​បានផ្អាក​រហូត​ដល់​សប្តាហ៍​ក្រោយ​ពីព្រោះ​គណៈប្រតិភូអ៊ីរ៉ង់​ វិល​ត្រទ្បប់​ទៅ​ប្រទេស​វិញ​នៅ​ក្រោយ​មរណភាព​របស់​ម្តាយ​លោក​ប្រធានាធិបតី​ Hassan Rouhani។

ទីភ្នាក់ងារ​ព័ត៌មាន​ ISNA ​នៃប្រទេសអ៊ីរ៉ង់​ បាន​រាយការណ៍​ថា​ កិច្ច​ចរចា​ជាមួយ​ប្រទេស​មហា​អំណាច​ពិភពលោក​ទាំង​៦​នឹង​មាន​ធ្វើ​ជា​ថ្មីនៅ​ថ្ងៃ​ពុធ​ខាង​មុខ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry ​បាន​សម្តែង​«មរណ​ទុក្ខ​ជ្រាល​ជ្រៅ​បំផុត»​របស់​ស.រ.អា.​ កាល​ពី​ថ្ងៃ​សុក្រ​នៅ​ពេល​ដែល​លោក​បាន​ប្រសិទ្ធិពរ​សួស្តី​ឆ្នាំ​ថ្មី​ ​Perse​ ឬ ​Nowruz​ឱ្យ​ដល់​ប្រជារាស្ត្រ​អ៊ីរ៉ង់។

នៅ​ពេលចេញ​បង្ហាញ​ខ្លួន​ជាមួយ​លោក Kerry​ នៅ​ក្នុង​ក្រុង Laussane​ ប្រទេស​ស្វីស​ លោក​រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់​Mohammad Javad Zarif ​បាន​មាន​ប្រសាសន៍​ថា​៖​ «Nowruz​ ជា​ការ​ចាប់ផ្តើម​និទាឃ​រដូវ​ហើយ​ក្នុង​ភាសា Farsi​ វា​មាន​ន័យ​ថា​«ថ្ងៃ​ថ្មី»។

លោក ​Zarif​ បាន​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា​ ថ្ងៃ​ថ្មី​នេះ​នឹង​ក្លាយ​ទី​ជា​ថ្ងៃ​ថ្មី​មួយ​សម្រាប់​ពិភពលោក​ទាំង​មូល ដែល​ថ្ងៃ​ថ្មី​នេះគឺ​ជា​សករាជ​ថ្មី​មួយ​នៃការ​យល់​គ្នា​ធំ​ជាង​មុន​និង​ដោយ​សន្តិភាព»។ ​លោក​បាន​និយាយ​សា​ជាថ្មី​អំពី​សេចក្តី​សង្ឃឹម​របស់​លោក​ Kerry​ ដែល​ថា​ ឆ្នាំ​ថ្មី​នេះ​នឹង​នាំ​ឱ្យ​មាន​«ការ​ជឿន​លឿន​និង​សន្តិភាព»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG