គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសថា ទីក្រុងចំនួន៥ចុងក្រោយ ដែលអាចនឹងរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៤ ក្នុងនោះមានទីក្រុងនៅទី្វបអឺរ៉ុបចំនួន៤ គឺប៊ុយដាប៉េស ហាមប៊ីគ ប៉ារីស និងរ៉ូម ហើយទីក្រុងមួយទៀតគឺ ទីក្រុងឡូស អេនជេឡេសនៅស.រ.អានៅឆ្នេរខាងលិច។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានធ្វើការប្រកាសនេះភ្លាមបន្ទាប់ពីពេលកំណត់ចុងក្រោយម៉ោង១២យប់ថ្ងៃអង្គារ។ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថា ទីក្រុងទាំង៥ក្នុងបញ្ជីចុងក្រោយនេះគឺជា ទីក្រុងលេចធ្លោ ហើយលោកវាយតម្លៃថា ការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២៤នេះនឹងជាទិវាកីឡាដ៏ខ្លាំងក្លាអស្ចារ្យ។
នៅឆ្នាំ២០១៧ គណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងធ្វើការប្រកាសជ្រើសរើសទីក្រុងចុងក្រោយដើម្បីប្រារព្ធកីឡាអូឡាំពិកឆ្នាំ២០២៤។នេះជាផែនការលើកទីមួយរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បន្ទាប់ពីគណៈកម្មាធិការនេះបានធ្វើកំណែទម្រង់។ លោក Thomas Bach និយាយថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងចូលរួមវិភាគទាន១,៧ពាន់លានដុល្លារ៕