ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​ខ្លះៗ​នៃ​ការប្រកួត​បាល់ទាត់​យក​ពាន​រង្វាន់​ពិភពលោក នៅ​ត្រឹម​ថ្ងៃសុក្រ ទី២០​ខែមិថុនា


ការប្រកួត​មួយ​​នៃ​ការប្រកួត​បាល់ទាត់​យក​ពាន​រង្វាន់​ពិភពលោក ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រេស៊ីល​ឆ្នាំ​២០១៤។
ការប្រកួត​មួយ​​នៃ​ការប្រកួត​បាល់ទាត់​យក​ពាន​រង្វាន់​ពិភពលោក ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រេស៊ីល​ឆ្នាំ​២០១៤។
ការប្រកួត​យក​ពាន​ពិភពលោក​កីឡា​បាល់​ទាត់ មក​ដល់​ត្រឹម​ថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​ប្រទេស​ ប្រេស៊ីល​ (Brazil)​មាន​ក្រុម​កីឡា​ប្រទេស​ អ៊ីតាលី​ (Italy)​ លេង​ជា​មួយ​ក្រុម​កីឡា​ប្រទេស​ កុះស្តា រីកា​ (Costa Rica)​ នៅ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​មួយ​ក្នុង​ Group D។

ប្រទេស​ Costa Rica​ ទើប​នឹង​បាន​លេង​ឈ្នះ​ប្រទេស​ អ៊ូរូក្វាយ​ (Uruguay)​ ដោយ​ពិន្ទុ​ ៣​ ទល់​នឹង​ ១​ នៅ​ពេល​ដែល​ ប្រទេស​ Italy​ បាន​លេង​ឈ្នះ​ក្រុម​កីឡា​ប្រទេស​ អង់គ្លេស​ នៅ​ក្នុង​ការ​ប្រកួត​ទី​មួយ​ ដោយ​ពិន្ទុ​ ២​ ទល់​នឹង​ ១។​ ក្រុម​កីឡា​ដែល​ឈ្នះ​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ទី​ក្រុង​ Recife​ នឹង​បាន​បន្ត​ទៅ​ចូល​ប្រកួត​ក្នុង​ទឹក​ទី​ ២​ ដែល​មាន​នៅ​សល់​ក្រុម​កីឡា​ តែ​ ១៦។

ក្នុង​ការ​ប្រកួត​មួយ​ទៀត​ ប្រទេស​ ស្វីស​ (Suisse)​ នឹង​ប្រកួត​ជា​មួយ​ប្រទេស​បារាំង​នៅ​ទី​ក្រុង​ Salvador​ នៅ​ក្នុង​ Group E។​ ក្រុម​ទាំង​ពីរ​នេះ​បាន​ឈ្នះ​ការ​ប្រកួត​ទី​មួយ​របស់​ខ្លួន។

នៅ​ក្នុង​ Group E​ ដដែល​នេះ​ ប្រទេស​ ហុងដួរ៉ាស់​ (Honduras)​ និង​លេង​ជា​មួយ​ប្រទេស​ អេក្វាឌរ​ (Ecuador)​ នៅ​ទី​ក្រុង​ Curitiba។​ ក្រុម​កីឡា​ណា​ដែល​ចាញ់​មុខ​ជា​គ្មាន​សង្ឃឹម​ថា​នឹង​បាន​បន្ត​ទៅ​ទឹក​ទី​ពីរ​ទៀត​ទេ។

កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ប្រទេស​ កូឡុមប្យ៉ា​ (Colombia)​ បាន​លេង​ឈ្នះ​ប្រទេស​ កូឌីវ័រ​ (Cote d'Ivoire)​ ដោយ​ពិន្ទុ​ ២-១​ នៅ​ក្រុង​ Brasilia។​ នេះ​មាន​ន័យ​ថា​ Colombia​ នឹង​បន្ត​ទៅ​ទឹក​ទី​ពីរ​ទៀត។​

ប្រទេស​ ក្រិក​ និង​ ជប៉ុន​ បាន​ទទួល​ ១​ ពិន្ទុ​ ក្នុង​ការ​លេង​ស្មើ​គ្នា​ ០-០​ ក្នុង​ Group C។

ក្នុង​ Group D​ នៅ​ក្រុង​ Sao Paulo​ ប្រទេស​ Uruguay​ នៅ​មាន​សង្ឃឹម​ថា​ប្រហែល​អាច​បាន​បន្ត​ទៅ​លេង​នៅ​ទឹក​ទី​ពីរ​ទៀត​ ដោយ​បាន​ឈ្នះ​ក្រុម​កីឡា​ប្រទេស​ អង់គ្លេស​ ២-១៕
XS
SM
MD
LG