បទសម្ភាសន៍ VOA៖ វៀតណាមខ្លាចកម្ពុជាទៅរណបចិនហើយងាកមកប្រឆាំងនឹងខ្លួន
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ ជាខួបទី៤១ ចាប់តាំងពីពេលដែលកងទ័ពប្រជាជនវៀតណាម បានវាយលុកព្រំដែនភាគខាងកើតប្រទេសកម្ពុជា ដើម្បីធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរបបខ្មែរក្រហម។ របបខ្មែរក្រហមគឺជារបបមួយដែលរណបចិននិងបានវាយប្រហារវៀតណាមជាបន្តបន្ទាប់។ នៅឆ្នាំទី៤១នៃការដួលរលំរបបខ្មែរក្រហមនេះ គោលនយោបាយការបរទេសវៀតណាមចំពោះកម្ពុជានៅតែបន្ត បើទោះជាថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមបានផ្លាស់ប្ដូរជាច្រើនជំនាន់មកហើយក្ដី គឺធានាធ្វើយ៉ាងណាទប់កម្ពុជាកុំឱ្យចិនដាក់ការត្រួតត្រាផ្នែកនយោបាយ ដែលនឹងបង្កជាភយន្តរាយដល់សន្តិសុខជាតិវៀតណាម។ លោកបណ្ឌិត ផាត់ កុសល អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ City University of New York (CUNY) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានពិភាក្សាអំពីបញ្ហានេះជាមួយនឹងលោក អូន ឆេងប៉រ នៃ VOA ខេមរភាសា៕