បទសម្ភាសន៍ VOA៖ សហព័ន្ធខ្មែរក្រោមរិះគន់អាជ្ញាធរវៀតណាមរឿងចាប់ខ្លួនសកម្មជនដោយសារសេរីភាពបញ្ចេញមតិ
សហព័ន្ធខ្មែរកម្ពុជាក្រោមប្រតិកម្មនឹងអាជ្ញាធរវៀតណាម ក្នុងខេត្តព្រះត្រពាំងចំពោះការចាប់ខ្លួន លោក ថាច់ រ៉ីន អាយុ ៦០ឆ្នាំ ជាសកម្មជនខ្មែរក្រោមម្នាក់ពីបទបំពាននឹងច្បាប់។ តែលោក ទៀ ថេន ទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងថា អាជ្ញាធរវៀតណាម ក្នុងខេត្តព្រះត្រពាំងដែលជាដែនដីខ្មែរគ្រប់គ្រងដោយវៀតណាម ធ្វើការចាប់ខ្លួនដោយសារសកម្មភាពតស៊ូមតិដូច្នេះគឺមិនគោរពសិទ្ធិជនជាតិដើមភាគតិច ជាការបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានផ្ទុយពីច្បាប់អន្តរជាតិ និង ជាការសងសឹកលើពលរដ្ឋជនជាតិដើមភាគតិច។ លោក សុខ ខេមរា នៃ វីអូអេ បានជួបសម្ភាសលោក ទៀ ថេន តាមទូរសព្ទពីប្រទេសអូស្ត្រាលីអំពីរឿងនេះ៕