នៅខួប៥០ឆ្នាំឆ្លុះបញ្ចាំងពីសិទ្ធិពលរដ្ឋ ដែលនៅមានវិសមភាព
កាលពីថ្ងៃសៅរ៍ លោក Barack Obama ប្រធានាធិបតីស.រ.អា.និងលោក George W. Bush អតីតប្រធានាធិបតីបានចូលរួមខួប៥០ឆ្នាំនៃបាតុកម្ម ដែលបាតុករអហិង្សាទាមទារសិទ្ធិពលរដ្ឋ ត្រូវប៉ូលិសវ៉ៃនៅក្រុង Selma រដ្ឋ Alabama។ ព្រឹត្តិការណ៍នេះគេហៅថា Bloody Sunday គឺថ្ងៃអាទិត្យបង្ហូរឈាម។ ខួបបាតុកម្មនេះគឺជាឱកាសដើម្បីបង្ហាញការជឿនលឿនខាងសិទ្ធិពលរដ្ឋកន្លះសតវត្សរ៍មកនេះ។ លោកMarcus Harton នៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា វាក៏ជាឱកាសដើម្បីលើកពីវិសមភាពដែលនៅតែមានជាបន្តនោះផងដែរ។ លោកពិន ស៊ីសុវណ្ណប្រែសម្រួលជូនដូចតទៅ៕