ឥណ្ឌូណេស៊ីមិនខ្វល់ពីការប្រឆាំងរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានព្យាយាមរក្សាតុល្យភាពដ៏ផុយស្រួយរបស់ខ្លួនអស់ពេលជាយូរមកហើយ រវាងការទាមទារចង់បានដ៏ធំធេងរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង និងការរក្សាចំណងពាណិជ្ជកម្មល្អជាមួយប្រទេសនេះ។ ប៉ុន្តែប្រទេសមួយចំនួនដូចជាឥណ្ឌូណេស៊ីជាដើម កំពុងប្រឆាំងយ៉ាងខ្លាំងចំពោះការទាមទាររបស់ចិននេះ។ លោក Ahadian Utama នៃវីអូអេ រាយការណ៍រឿងនេះពីរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ហើយលោក សាយ មុន្នី ប្រែសម្រួលដូចតទៅ៕