ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​របស់​ឥណ្ឌា​និង​សហរដ្ឋអាមេរិក​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​មហាសមុទ្រ​ឥណ្ឌា


រូបឯកសារ៖ រូបថតបង្ហាញពីសមយុទ្ធយោធានៃនាវា USS Ronald Reagan និងនាវា USS Nimitz នៅតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ រូបថតបង្ហាញពីសមយុទ្ធយោធានៃនាវា USS Ronald Reagan និងនាវា USS Nimitz នៅតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

នាវា​ចម្បាំង​របស់​ឥណ្ឌា​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​មួយ​ជាមួយ​នឹង​នាវា​ចម្បាំង​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រទេស​ទាំង​ពីរ។

សមយុទ្ធយោធា​ដែន​សមុទ្រ​នេះ​គឺ​ដើម្បីបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ដែល​កាន់​តែ​ប្រសើរ​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​ញូដេលី និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ នៅ​ពេល​ដែល​កាន់​តែ​មាន​ភាព​តានតឹង​ជាមួយ​នឹង​ប្រទេស​ចិន។

សមយុទ្ធយោធា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ក្បែរ​កោះ Andaman និង​កោះ Nicobar របស់​ប្រទេស​ឥណ្ឌា ដែល​ស្ថិត​នៅ​ក្បែរ​ផ្លូវទឹក​ដ៏​មមាញឹក​បំផុត​នៅ​ក្នុង​ពិភពលោក​។

ទាហាន​ជើង​ទឹក​ឥណ្ឌា​បាន​ហៅ​សមយុទ្ធ​យោធា​កាល​ពី​ថ្ងៃ​ចន្ទ​ជាមួយ​នឹង​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ឈ្មោះ USS Nimitz ថា​ជា​សមយុទ្ធ​យោធា​សម្រាប់​សហប្រតិបត្តិការ​គ្រា​មាន​សង្គ្រាម ឬ​វិបត្តិ​មនុស្សធម៌។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​នាវា​ចម្បាំង​ចំនួន​ពីរ​គ្រឿង​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​រួម​មាននាវា​ចម្បាំង​ឈ្មោះ USS Nimitz និង USS Ronald Reagan។ សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជា ​ដែន​ទឹក​ដែល​មាន​ជម្លោះ​រវាង​ប្រទេស​ចិនជាមួយ​នឹង​បណ្ដា​ប្រទេស​ជិត​ខាង​ដែល​តូចជាង។ សហរដ្ឋអាមេរិក​បាន​ហៅ​ការ​ទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ថា​មិន​ស្រប​ច្បាប់៕

XS
SM
MD
LG