ព្រះសពរបស់ព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស ត្រូវបញ្ចុះជាលក្ខណៈឯកជនជិតព្រះសពរបស់ព្រះអង្គម្ចាស់ Philip ដែលជាព្រះស្វាមីរបស់ព្រះអង្គ កាលពីរសៀលថ្ងៃចន្ទនៅឯព្រះវិហារ St. George's Chapelនៅក្នុងបរិវេណព្រះរាជដំណាក់ Windsor Castle ជាយរាជធានីឡុងដ៍របស់ចក្រភពអង់គ្លេស។ មុននោះនៅព្រឹកថ្ងៃចន្ទ ពិធីបុណ្យសពផ្លូវរដ្ឋនៃព្រះសពព្រះមហាក្សត្រិយានី Elizabeth ត្រូវបានប្រារព្ធធ្វើដោយចាប់ផ្តើមដំបូងនៅព្រះវិហារគ្រិស្តសាសនា Westminster Abbey និងដោយមានការចូលរួមពីរាជវង្សានុវង្ស និងមេដឹកនាំនានាពីជុំវិញពិភពលោក រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden៕
កម្រងរូបភាព៖ ព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស

២៦
បុគ្គលិកនៃព្រះបរមរាជវាំង Buckingham សម្តែងការគោរព ក្នុងអំឡុងការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

២៧
មឈូសនៃព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស ត្រូវដឹកតាមព្រះទីនាំងរទេះដែលទាញដោយកងទាហានជើងទឹក ចេញពីសាល Westminster Hall របស់សភាចក្រភពអង់គ្លេស ទៅកាន់ព្រះវិហារ Westminster Abbey ក្នុងអំឡុងការប្រារព្វព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានី Elizabeth ទី២ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។