ភ្នំពេញ —
ក្រោយពីកិច្ចប្រជុំពេញមួយថ្ងៃ អ្នកចូលរួមសិក្ខាសិលាដែលមកពីមជ្ឈដ្ឋាននីតិបញ្ញតិ្ត នីតិប្រតិបត្តិ សង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវ នៅថ្ងៃច័ន្ទនេះបានសម្រេចបង្កើតក្រុមការងារមួយដើម្បីផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលក្នុងកំណែទម្រង់វិស័យសន្តិសុខរបស់ខ្លួន។ ការបង្កើតនេះគឺក្រោមគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថានកម្ពុជាសម្រាប់សហប្រតិបត្តិការនិងសន្តិភាព និងមជ្ឈមណ្ឌលហ្សឺណែវសម្រាប់ត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធតាមបែបប្រជាធិបតេយ្យ (DCAF) ដែលមានមូលដ្ឋាននៅប្រទេសស្វីស។
ក្រុមការងារដែលផ្តួចផ្តើមឡើងនេះមានសមាជិក២៦រូប ជាតំណាងមកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស រដ្ឋសភា ព្រឹទ្ធសភា សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ បញ្ញវ័ន្ត និងភាគីពាក់ព័ន្ធផ្សេងទៀត។ ហើយក្រុមការងារនេះគ្រោងនឹងប្រជុំពិភាក្សារៀងរាល់៣ខែម្តង ដើម្បីផ្តល់អនុសាសន៍អំពីគោលនយោបាយសម្រាប់កំណែទម្រង់វិស័យសន្តិសុខដល់រដ្ឋាភិបាល។
លោកពូ សុធីរៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ថ្លែងថា កំណែទម្រង់វិស័យសន្តិសុខជាការចាំបាច់មួយសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
«ក្រុមការងារនេះធ្វើការផ្តល់យោបល់ដល់រដ្ឋាភិបាលណាមួយដែលប្រសូតិចេញពីឆន្ទៈរាស្ត្រ។ គណបក្សណាក៏ដោយ នៅពេលដែលបោះឆ្នោតហើយ នៅពេលដែលជាប់ឆ្នោតហើយ នៅតែត្រូវការការកែទម្រង់ប្រព័ន្ធសន្តិសុខ បើមិនដូច្នោះទេ យើងនៅតែមានបញ្ហាមិនយល់គ្នារវាងយោធា ការប្រើអំណាចយោធាជ្រុលហួស ឬមួយក៏បង្កឱ្យមានការគាបសង្កត់ដែលកើតចេញពីការប្រើអំណាចនិងកម្លាំងយោធាផ្សេងៗ»។
កំណែទម្រង់វិស័យសន្តិសុខសំដៅដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា កម្លាំងសន្តិសុខ យោធា និងនគរបាល ផ្តល់សន្តិសុខពេញលេញដល់រដ្ឋ និងប្រជាពលរដ្ឋនៃប្រទេសនោះ ប្រកបដោយប្រសិទ្ធិភាព នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។
លោកសាស្ត្រាចារ្យ Heiner Hanggi ជំនួយការនាយក និងជាប្រធានស្រាវជ្រាវមជ្ឈមណ្ឌលហ្សឺណែវសម្រាប់ត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធតាមបែបប្រជាធិបតេយ្យ ថ្លែងក្នុងសិក្ខាសាលានេះដោយគូសបង្ហាញពីកំណែទម្រង់សន្តិសុខសំខាន់ៗសម្រាប់ប្រទេសដែលទើបតែបញ្ចប់សង្គ្រាម ឬក៏ប្រទេសកំពុងវិវឌ្ឍទៅកាន់លទ្ធិប្រជាធិបតេយ្យដោយជោគជ័យ។
«កំណែទម្រង់វិស័យសន្តិសុខក្នុងបរិបទនេះ យើងចាំបាច់ផ្តោតទៅលើការដោះស្រាយមរតកដែលបន្សល់ពីអតីតកាល ដូចជាការរំសាយអាវុធ ការរំសាយទ័ព ឬការស្តារនីតិសម្បទារបស់កងកម្លាំងសន្តិសុខ ការគ្រប់គ្រងអាវុធ និងការបោះសម្អាតមីនជាដើម។
ម៉្យាងទៀតដំណើរការធ្វើឱ្យកម្លាំងសមត្ថកិច្ចមានលក្ខណៈប្រជាធិបតេយ្យក៏ជាកាតាលីករសំខាន់សម្រាប់កំណែទម្រង់វិស័យសន្តិសុខផងដែរ ដោយវាជួយបង្ការការជ្រែតជ្រែក និងការប្រើប្រាស់កងកម្លាំងសមត្ថកិច្ចសម្រាប់ផលប្រយោជន៍នយោបាយ»។
លោកឧត្តមសេនីយ៍ ណឹម សុវត្ថិ នាយកខុទ្ទកាល័យ និងអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសនៃក្រសួងការពារជាតិ មានប្រសាសន៍ថា កំណែទម្រង់វិស័យសន្តិសុខជាវិស័យអាទិភាពមួយរបស់រដ្ឋាភិបាល នៅអាណត្តិថ្មីនេះ។
«កំណែទម្រង់វិស័យយោធា ដែលជាអាទិភាពពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៨ ដែលក្នុងនោះសំដៅផ្តោតសំខាន់លើការគ្រប់គ្រងបុគ្គលិកឱ្យមានលក្ខណៈជាប្រព័ន្ធដោយផ្អែកលើសកម្មភាពមួយចំនួនគឺផែនការគ្រប់គ្រងធនធានមនុស្ស ការព្យាករណ៍ ចាត់តាំង ការបណ្តុះបណ្តាលអភិវឌ្ឍន៍ជំនាញ ហើយអ្វីដែលយើងកំពុងយកចិត្តទុកដាក់គឺការរៀបចំនាយទាហានវ័យក្មេង ដើម្បីបន្តវេនប្រទេសជាតិ ក៏ដូចជាតំបន់អាស៊ានដែលនឹងត្រូវធ្វើសមាហរ័ណកម្មនៅឆ្នាំ២០១៥»។
ការបង្កើតក្រុមការងារនេះធ្វើឡើងស្របពេលដែលកងកម្លាំងសមត្ថកិច្ចត្រូវបានរិះគន់ថា ស្ថិតក្រោមឥទ្ធិពលគណបក្សកាន់អំណាច ហើយពេលខ្លះរងការរិះគន់អំពីការរំលោភអំណាចនិងការបង្ក្រាបដោយហិង្សាលើហ្វូងបាតុករ តួយ៉ាងការបង្ក្រាបដោយការបាញ់រះនៅតំបន់សួនឧស្សាហកម្មកាណាឌីយ៉ាកាលពីដើមខែមករា។ ការបង្រ្កាបនោះបានបណ្តាលឱ្យមនុស្ស៤ទៅ៥នាក់បានស្លាប់ របួស៤០នាក់ និងចាប់ខ្លួនជាច្រើននាក់ផ្សេងទៀត៕