ភ្នំពេញ —
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រនេះ បានសម្រេចដាក់បញ្ចូលរបៀបវារៈច្បាប់ថវិកាជាតិឆ្នាំ២០១៤ចូលក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភាដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២សប្តាហ៍ក្រោយនេះ បើទោះបីជាគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិក៏ដោយ។
លោកឈាង វ៉ុន សមាជិកសភាតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៤ត្រូវបានគណៈកម្មាធិការជំនាញនៃរដ្ឋសភាសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈជាមួយច្បាប់អង្គការ ការបង្កើតក្រសួងមុខងារសារធារណៈ និងការពុះបំបែកក្រសួងឧស្សាហកម្មជាពីរឲ្យទៅជាក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងឧស្សាហកម្មរ៉ែ និងថាមពល។
សេចក្តីព្រៀងច្បាប់ថវិកាជាតិឆ្នាំ២០១៤នេះមានចំនួនសរុបជាង៣.៤០០លានដុល្លារសហរដ្ឋអាមេរិកគឺបានកើនឡើងប្រមាណ១៣,១ភាគរយ ស្មើនឹងប្រមាណជាង៤០០លានដុល្លារ បើប្រៀបធៀបនឹងថវិកាជាតិឆ្នាំ២០១៣ដែលមានចំនួនតែ៣.១០០លានដុល្លារតែប៉ុណ្ណោះ។
គណបក្សសង្គ្រោះជាតិរិះគន់ថា រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាកំពុងរំលោភច្បាប់ក្នុងការសម្រេចអំពីគម្រោងថវិកាជាតិឆ្នាំ២០១៤នេះ។
លោកឈាង វ៉ុនបានបញ្ជាក់ថា៖ «សភារបស់យើងមិនដែលធ្វើខុសច្បាប់ទេ។ គេចោទប្រកាន់ថា សភាមិនគ្រប់ទឹក។ សភាមានសុពលភាព១២៣រូប ហើយអ្នកដែលអត់គ្រប់ទឹកហ្នឹងមានតែអ្នកមិនចូលទេដែលអត់គ្រប់ទឹក»។
គណបក្សសង្គ្រោះជាតិមានសមាជិកសភាជាប់ឆ្នោតចំនួន៥៥រូបតាមលទ្ធផលរបស់គ.ជ.ប. តែគណបក្សនេះអះអាងថា ខ្លួនឈ្នះបានអាសនៈចំនួន៦៣ ហើយបានបន្តពហិការមិនធ្វើសច្ចាប្រណិធានស្បថចូលកាន់មុខតំណែងទេ ដរាបណាការទាមទាររកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោតមិនទាន់បានដោះស្រាយ។
លោកយ៉ែម ប៉ុញ្ញាឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថាសមាជិកសភាជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរមិនចូលរួមប្រជុំសភាជាមួយគណបក្សប្រជាជនដដែល ដោយសារតែទាំងការបង្កើតស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាលបានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
លោកបានឲ្យដឹងថា ការដែលរដ្ឋសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធ្វើរបៀបនេះគឺកាន់តែជំរុញឲ្យមានភាពជាប់គាំងនយោបាយកាន់តែវែងឆ្ងាយទៅមុខទៀត ពីព្រោះវាហាក់បីដូចជាគ្មានសុឆន្ទៈស្វែងរកដំណោះស្រាយទេ។
លោកនិយាយថា៖ «យើងយល់ថា ការអនុម័តនេះវាមិនពេញលក្ខណៈច្បាប់ជាធម្មនុញ្ញរបស់យើង ទាំងការប្រជុំសភាជាលើកដំបូង ទាំងការរៀបចំគណៈរដ្ឋមន្ត្រី ទាំងការអនុម័តផ្សេងៗ។ ដូច្នេះយើងមានការព្រួយបារម្មណ៍ទៅថ្ងៃអនាគត។ ដូចយើងប្រកាសជំហរហើយ អ្នកដែលផ្តល់ប្រាក់កម្ចី ឬក៏ចង់វិនិយោគហ្នឹង យើងមិនបានចូលរួមពិភាក្សា យើងនឹងស៊ើរើឡើងវិញ»។
ច្បាប់ថវិកាជាតិឆ្នាំ២០១៤នេះត្រូវបានរដ្ឋាភិបាលបែងចែកការចំណាយជាអាទិភាពចំនួនបួនសំខាន់ៗ ដែលរួមមាន៖ ការចំណាយលើវិស័យសង្គមកិច្ច សេដ្ឋកិច្ច ការចំណាយលើវិស័យរដ្ឋបាល និងចំណាយលើវិស័យការពារជាតិ និងសន្តិសុខ៕