Hello VOA អភិបាលកិច្ចល្អ៖ វិស័យទេសចរណ៍ ពន្ធដារនិងកសិឧស្សាហកម្មអាចជាគន្លឹះបង្កើនសន្ទុះសេដ្ឋកិច្ចឆ្នាំ២០២៥របស់កម្ពុជា
ក្រោមបរិបទភូមិសាស្ត្រនយោបាយដែលពោរពេញដោយការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិនលើវិស័យពាណិជ្ជកម្ម សង្គ្រាមនៅមជ្ឈិមបូព៌ា និងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដូចគ្នានឹងប្រទេសជាច្រើនទៀត កម្ពុជានឹងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៅឆ្នាំ ២០២៥ ខាងមុខនេះ។ នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អ លោក ឱក សេរីសោភក្តិ៍ អ្នកជំនាញអភិបាលកិច្ចនិងអតីតទីប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ក្រៅពីបន្តធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដើម្បីលុបបំបាត់អំពើពុករលួយ ការពង្រឹងគោលនយោបាយសារពើពន្ធដោយតម្លាភាព ការបង្កើនព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌និងធម្មជាតិ និងការធ្វើទំនើបកម្មលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា «អាចនឹងជួយឲ្យកម្ពុជាទប់នឹង»បញ្ហាប្រឈមក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅឆ្នាំ ២០២៥ បាន៕