ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ហុងកុង​លើកឡើង​ពី​ការបង្កើត​ច្បាប់​ប្រឆាំង​«ព័ត៌មាន​ក្លែងក្លាយ» ខណៈ​ការបារម្ភ​អំពី​សេរីភាព​សារព័ត៌មាន​កើនឡើង


មេដឹកនាំ​​ទី​​ក្រុង​ហុងកុង​ អ្នក​ស្រី Carrie Lam ស្តាប់​សំណួរ​របស់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
មេដឹកនាំ​​ទី​​ក្រុង​ហុងកុង​ អ្នក​ស្រី Carrie Lam ស្តាប់​សំណួរ​របស់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

មេដឹកនាំទីក្រុង​ហុងកុង​ អ្នក​ស្រី Carrie Lam បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ រដ្ឋាភិបាលហុងកុង​កំពុងត្រៀម​រៀប​ចំធ្វើ​ច្បាប់ស្តី​ពី«ព័ត៌មាន​ក្លែង​ក្លាយ» ​ដើម្បី​ប្រឆាំង​ទប់ទល់នឹង​ការ​ផ្សព្វផ្សាយ​«ព័ត៌មាន​មិន​ពិត ការ​ស្អប់​ខ្ពើម​ និង​ការ​ភូត​កុហក» ខណៈការ​ព្រួយ​បារម្ភ​កំពុង​កើន​ឡើងពី​សេរីភាព​សារព័ត៌មាននៅ​ក្នុង​ទី​ក្រុង​ដែល​ជា​មជ្ឈមណ្ឌលហិរញ្ញវត្ថុ​របស់​ពិភពលោក​មួយ​នេះ។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ពត៌មាន​ Reuters។

ក្រោមទិស​ដៅ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​នោះ​ ទី​ក្រុង​ហុងកុង​បាន​ផ្លាស់​ប្តូរ​ទៅ​រក​ការ​ដឹកនាំ​ផ្តាច់ការ​យ៉ាង​ឆាប់​រហ័ស​ បន្ទាប់ពី​រដ្ឋាភិបាលចិន​បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​នូវច្បាប់​សន្តិសុខ​ជាតិ​ថ្មី​មួយ​កាល​ឆ្នាំ​២០២០ និង​បាន​ដាក់បញ្ជូល​នូវ​ទ្រឹស្តី​មនោគមន៍ «ស្នេហា​ជាតិ»​ ទៅ​ក្នុង​ទិដ្ឋភាព​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ស្ទើរ​តែ​ទាំង​អស់របស់​ទី​ក្រុង​ហុងកុង។

ការ​ផ្លាស់​ប្តូរដ៏​សំខាន់​មួយដែល​ត្រូវ​បាន​ធ្វើ​ឡើង គឺទៅ​លើ​បណ្តាញ​ផ្សាយ​សាធារណៈវិទ្យុ​និង​ទូរទស្សន៍​ហុងកុងឈ្មោះ RTHK ​ដែលត្រូវ​ដឹក​នាំ​ដោយគណៈ​គ្រប់គ្រង​ទើបតែង​តាំង​ថ្មី ហើយ​ដែល​មិន​មាន​បទ​ពិសោធន៍​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ។ នេះ​ត្រូវគេ​មើល​ឃើញ​ថា ​ជា​សញ្ញា​មួយដែលរដ្ឋាភិបាល​ហុងកុង​ នឹង​ចាប់​ដាក់​ការ​រឹត​បន្តឹង​ទៅ​លើ​វិស័យ​វិជ្ជាជីវៈ​សារព័ត៌មាន​ ដូចវិស័យ​ផ្សេងៗ​មួយ​ចំនួន​ទៀតដែរ​ រួម​មានវិស័យ​អប់រំ​ជា​ដើម​នោះ។

ថ្លែង​នៅ​ក្នុងសន្និសីទ​សារព័ត៌មានប្រចាំសប្តាហ៍ មេដឹកនាំ​ទី​ក្រុង​ហុងកុង​ អ្នក​ស្រី Lam គូស​បញ្ជាក់​ថា​ រដ្ឋាភិបាល​ក្រុង​ហុងកុង​ កំពុង​សិក្សា​អំពី «ព័ត៌មាន​ក្លែង​ក្លាយ» ប៉ុន្តែ​អ្នក​ស្រី​ មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ ដែល​ច្បាប់​នេះ​នឹង​អាច​កើត​ចេញ​ជា​រូបរាង​នោះ​ទេ។

ការ​ថ្លែង​របស់អ្នក​ស្រី Lam កើត​មាន​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​បណ្តាញ​ផ្សាយ​ RTHK សម្រេច​មិន​បន្ត​កិច្ចសន្យា​ការងារ​ដល់​អ្នក​សារព័ត៌មាន​អ្នកស្រី​ Nabela Qoser ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ ជា​អ្នក​សួរ​សំណួរ​ដ៏លំបាកៗ​ ដល់​អ្នក​ស្រី Lam ​និង​មន្ត្រី​ដទៃៗ​ទៀត​ ក្នុង​អំឡុងនៃការ​ប្រឆាំង​តវ៉ាមហាជន​កាល​ពី​ឆ្នាំ​២០១៩ នោះ។​

អង្គការអ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Borders)​ ​បាន​ផ្តល់​ចំណាត់​ថ្នាក់​សេរីភាពសារព័ត៌មាន​ដល់​ទី​ក្រុង​ហុងកុង​ក្នុង​លំដាប់​ថ្នាក់លេខ​៨០​ ក្នុង​ចំណោម​ប្រទេស​១៨០ លើ​ពិភពលោក៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG