ប្រវត្តិសាស្រ្តតំបន់អន្លង់វែងជាមេរៀនសម្រាប់សហគមន៍ដទៃទៀត
អន្លង់វែងជាទីតាំងចុងក្រោយរបស់ក្រុមខ្មែរក្រហម។ អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដូចជា ប៉ុល ពត នួនជា និងតាម៉ុក ជាដើម សុទ្ធសឹងតែធ្លាប់រស់នៅទីនោះ។ ថ្មីៗនេះមជ្ឈមណ្ឌលឯកសារកម្ពុជា បានបោះពុម្ភសៀវភៅមួយក្បាល ស្តីពីប្រវត្តិសាស្ត្រនៃតំបន់នេះ ក្រោមចំណងជើងថា A History of the Anlong Veng Community, the Final Stronghold of the Khmer Rouge Movement ឬ «ប្រវត្តិសាស្ត្រនៃសហគមន៍អន្លង់វែង៖ទីតាំងចុងក្រោយនៃចលនាខ្មែរក្រហម»។លោក Chris Dearing ជាសហអ្នកនិពន្ធសៀវភៅនេះ។ ក្នុងបទសម្ភាសន៍ជាមួយលោក ប៉ូច រាសី នៃVOA លោក Dearing ថ្លែងថា សហគមន៍ឯទៀតនៅកម្ពុជា និងនៅបណ្តាប្រទេសដែលឆ្លងកាត់សង្គ្រាមស៊ីវិល ដូចជាស៊ីរី និងអ៊ុយក្រែន ជាដើម អាចរៀនសូត្រពីសហគមន៍អន្លង់វែងនេះ៕