Hello VOA៖ អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយជំរុញឲ្យពលរដ្ឋនិងរដ្ឋាភិបាលធានាឯករាជ្យភាពប្រព័ន្ធយុត្តិធម៌
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថាអំពើពុករលួយក្នុងវិស័យតុលាការអាចជាប់ពាក់ព័ន្ធនឹងការធ្វើការជាប្រព័ន្ធជាមួយអ្នកអនុវត្តច្បាប់ដូចជាមន្ត្រីប៉ូលិសជាដើម។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ថា កង្វះឯករាជ្យភាពក្នុងស្ថាប័នតុលាការកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ភាពគួរឲ្យជឿជាក់បាននៃប្រព័ន្ធយុត្តិធម៌របស់ប្រទេស។ លោក ប៉ិច ពិសី ថ្លែងថា៖ «បញ្ហានេះ អាចពាក់ព័ន្ធទៅនឹងការធ្វើការជាប្រព័ន្ធរបស់ស្ថាប័នសាធារណៈពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់ជារួម។ យើងឃើញថា មន្ត្រីប៉ូលិសនិងមន្ត្រីយុត្តិធម៌ គឺជាមន្ត្រីអនុវត្តច្បាប់។ អ៊ីចឹងពលរដ្ឋគាត់អាចយល់ឃើញថា មន្ត្រីអនុវត្តច្បាប់មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១០ ខែធ្នូ ឆ្នាំ២០២០)