ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកតស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ជំរុញ​ឲ្យ​ពលរដ្ឋ​និង​រដ្ឋាភិបាល​ធានា​ឯករាជ្យភាព​ប្រព័ន្ធ​យុត្តិធម៌


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​តស៊ូមតិ​​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​អំពើ​ពុករលួយ​ក្នុង​វិស័យ​តុលាការ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ការ​ជា​ប្រព័ន្ធ​ជាមួយ​អ្នក​អនុវត្ត​ច្បាប់​ដូច​ជា​មន្ត្រី​ប៉ូលិស​ជាដើម។ លោក ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​​​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃព្រហស្បតិ៍​ ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២០​ថា​ កង្វះ​ឯករាជ្យ​ភាព​ក្នុង​ស្ថាប័ន​តុលាការ​​កម្ពុជា​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស។ លោក​ ប៉ិច ពិសី ថ្លែងថា៖ «‍បញ្ហា​នេះ​ អាច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ការ​ជា​ប្រព័ន្ធ​របស់​ស្ថាប័ន​សាធារណៈ​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​ជារួម។ យើង​ឃើញ​ថា​ មន្ត្រី​ប៉ូលិស​និង​មន្ត្រី​យុត្តិធម៌​ គឺ​ជា​មន្ត្រី​អនុវត្ត​ច្បាប់។ អ៊ីចឹង​ពលរដ្ឋ​គាត់​អាច​យល់​ឃើញ​ថា ​មន្ត្រី​អនុវត្ត​ច្បាប់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG