ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកជំនាញ​សរសើរ​គម្រោង​«កសាង​ពិភពលោក​ជាថ្មី​ឲ្យ​ប្រសើរ»​លើ​ផ្នែក​អភិបាលកិច្ច​និង​ចីរភាព


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ដើម​ខែ​មិថុនា​ លោក​ Joe Biden​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​គម្រោង​អភិវឌ្ឍន៍​ដ៏ធំ​មួយ​ឈ្មោះ​ថា​«កសាង​ពិភពលោក​ជាថ្មី​ឲ្យ​ប្រសើរ» (Build Back Better World – B3W) ដើម្បី​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រទេស​ដែល​មាន​ចំណូល​ទាប​និង​មធ្យម។ ក្រុម​បណ្តា​ប្រទេស​សមាជិក​នៃ​ប្រទេស​ឧស្សាហកម្ម​ធំៗ​ទាំង៧ (G7) បាន​គាំទ្រ។ គម្រោង ​B3W​ គឺ​ជា​ការទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ដែល​ប្រើប្រាស់​គម្រោង​អភិវឌ្ឍន៍​«ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម» (Belt and Road Initiative – BRI)។ លោក ​ឱក សេរីសោភក្តិ៍ ​អ្នកឯកទេស​ខាងផ្នែក​អភិបាលកិច្ច​ល្អ​ពិភាក្សា​ពី​ផលប្រយោជន៍​និង​បញ្ហា​ប្រឈម​ក្នុង​ការអនុវត្ត​គម្រោង​ B3W នេះ៕

XS
SM
MD
LG