ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សុខភាព​ថា ចក្រភព​អង់គ្លេស​ ឆ្លើយ​តប​យឺត​យ៉ាវ​ទៅ​លើ​កា​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​


ព្រះ​អង្គ​ម្ចាស់​​ William មាន​បន្ទូល​តាម​ប្រព័ន្ធ​វីដេអូ នៅ​ពេល​ព្រះ​អង្គ​បើក​សម្ពោធ​មន្ទីរ​ពេទ្យ NHS Nightingale នៅ​មជ្ឈ​មណ្ឌលតាំង​ពិព័រណ៍​ជាតិ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី ១៦ មេសា ២០២០។
ព្រះ​អង្គ​ម្ចាស់​​ William មាន​បន្ទូល​តាម​ប្រព័ន្ធ​វីដេអូ នៅ​ពេល​ព្រះ​អង្គ​បើក​សម្ពោធ​មន្ទីរ​ពេទ្យ NHS Nightingale នៅ​មជ្ឈ​មណ្ឌលតាំង​ពិព័រណ៍​ជាតិ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី ១៦ មេសា ២០២០។

សាស្រ្តាចារ្យ​ខាង​សុខភាព​សាធារណៈ​ម្នាក់ និយាយ​កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញ​ថា​ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ បាន​ឆ្លើយ​តប​យឺត​យ៉ាវ​ពេក​ដល់​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​១៩ ហើយ​អង់គ្លេស​ អាច​ឃើញ​មនុស្ស​យ៉ាង​ច្រើន​ដល់​ទៅ​៤ម៉ឺន​នាក់​ស្លាប់​មុន​ពេល​ការ​រាលដាល​នៃ​ជំងឺ​នេះ​ចប់។

លោក ​Anthony Costelloជា​សាស្រ្តាចារ្យ​សុខភាព​សាកល​នៃ​សាកលវិទ្យាល័យ​ University College ​នៃ​ទីក្រុង​ឡុងដ៍​ បាន​ប្រាប់​គណៈ​កម្មាធិការ​មួយ​របស់​សភា​អង់គ្លេស​ថា រដ្ឋាភិបាល​ ចាំ​បាច់​កំណត់​អត្តសញ្ញាណ «កំហុស​នៃ​ប្រព័ន្ធ​នោះ» ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយ​តប​យឺត​យ៉ាវ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។

ចក្រភព​អង់គ្លេស​ បាន​បិទ​ជិត​សកម្មភាព​ពាណិជ្ជកម្ម និង​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី២៣ ខែ​មីនា​មក ប្រហែល​មួយ​សប្តាហ៍​ បន្ទាប់​ពី​ប្រទេស​ផ្សេងៗ​ទៀត​នៅ​អឺរ៉ុប ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ប្រកាស​ការ​បន្ត​លើ​វិធានការ​ទាំង​នោះ​៣​សប្តាហ៍​ទៀត។

លោក​សាស្ត្រាចារ្យ​ Costello ​បាន​ប្រាប់​គណៈ​កម្មាធិការ​នោះ​ថា​ លោក​រំពឹង​ថា ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​នោះ​លើក​ទី២ នឹង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​ ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឲ្យ​មាន​ប្រព័ន្ធ​នៅ​នឹង​កន្លែង​មួយ​ដើម្បី​ធ្វើ​តេស្ត​ឲ្យ​បាន​ឆាប់​រហ័ស​នៅ​ក្នុង​សហគមន៍​ហើយ​ទទួល​បាន​លទ្ធផល​មក​វិញ​ឲ្យ​បាន​រហ័ស​បំផុត។

លោក​ Castello​ បាន​និយាយ​ទៀត​ថា អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​សាកល​វិទ្យាល័យ​ Oxford ប្រាកដ​ក្នុង​ចិត្ត ​៨០​ភាគ​រយ​ថា លោកស្រី​ អាច​មាន​ថ្នាំ​វ៉ាក់សាំង​ដើម្បី​ព្យាបាល​ជំងឺ​នោះ​យ៉ាង​រហ័ស​នៅ​ខែ​កញ្ញា។

រហូត​មក​ទល់​ថ្ងៃព្រហស្បតិ៍​ ចក្រភព​អង់គ្លេស បាន​រាយការណ៍​ថា មាន​មនុស្ស​ស្លាប់​១៣,៧២៩​នាក់ ដោយសារ​មេរោគ​កូរ៉ូណា​នោះ៕

XS
SM
MD
LG