ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហេហ្កល​ទៅ​ទស្សនកិច្ច​ប្រទេស​អាហ្វហ្កានីស្ថាន​ដោយ​អត់​ប្រកាស​ជាមុន

រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ សហរដ្ឋអាមេរិក​ លោក Chuck Hagel (​រូប​ឆ្វេង) ​និង​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ លោក Ashraf Ghani (​រូប​ស្តាំ) មាន​ប្រសាសន៍​នៅក្នុង​សន្និសីទព័ត៌មាន​រួមគ្នា​មួយ​ នៅ​ក្នុង​ទីក្រុង​កាប៊ុល ​ប្រទេសអាហ្វហ្កានីស្ថាន​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤។

លោក​រដ្ឋ​មន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក​ Chuck Hagel បាន​មក​ដល់​ប្រទេស​អាហ្វហ្កានីស្ថាន​ដោយ​មិន​ប្រកាស​ឱ្យ​ដឹង​ជាមុន​នៅ​ក្នុង​ទស្សនកិច្ច​ជាចុងក្រោយ​ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី។​

មុន​ពេល​ចុះ​ចត​នៅ​ទីក្រុង​កាប៊ុល​នៅថ្ងៃ​សៅរ៍​នេះ​ លោក​ហេហ្កល​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា​លោក​មាន​ជំនឿ​ថា​កងកម្លាំង​សន្តិសុខ​អាហ្វហ្កានីស្ថាន​មាន​សមត្ថភាព​ការពារ​រដ្ឋធានី​ឱ្យ​គេចផុត​ពី​ការវាយប្រហារ​ដោយក្រុម​តាលីបាន​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​នាពេល​បច្ចុប្បន្ន​នេះ។​

លោក​ហេហ្កល​ដែល​នឹង​ចុះ​ចេញ​ពី​តំណែង​ក្នុង​ពេល​ឆាប់​ៗ​នេះ គ្រោង​នឹង​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​អាហ្វហ្កានីស្ថាន​នឹង​ពិភាក្សា​ជាមួយ​នឹង​កងទ័ព​សហរដ្ឋ​អាមេរិក​ដែល​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​នេះ​ក្រោយ​ពី​សង្គ្រាម​រយៈ​ពេល​១៣​ឆ្នាំ​ដែល​ដឹកនាំ​ដោយ​អង្គការ​ណាតូ។​

បេសកកម្ម​ប្រយុទ្ធ​របស់​អង្គការ​ណាតូ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ​ខែ​ធ្នូ ហើយ​និង​ត្រូវ​ជំនួស​វិញ​ដោយ​បេសកកម្ម​គាំទ្រ​ដែល​មាន​ចំនួន​ប្រហែល​១២ ៥០០​នាក់​ ដែល​នឹង​ត្រូវ​ផ្តល់​ការ​ហ្វឹកហ្វឺន​និង​គាំទ្រ​ដល់​កងកម្លាំង​សន្តិសុខ​អាហ្វហ្កានីស្ថាន។​

កាលពី​ថ្ងៃសុក្រ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​តែងតាំង​លោក​Ashton Carter ​ដែល​មាន​បទពិសោធន៍​យ៉ាង​យូរ​នៅ​ក្រសួង​ការពារ​ជាតិ​ដើម្បី​ជំនួស​លោក​ហេហ្កល​ក្នុង​តំណែង​ជារដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ៕

XS
SM
MD
LG