ភ្នំពេញ —
អង្គការសង្គមស៊ីវិលធំៗចំនួនបួននៅព្រឹកថ្ងៃអង្គារនេះទទូចសុំជួបជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាមួយចំនួន ដើម្បីលើកឡើងអំពីអនុសាសន៍ និងការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល លើសេចក្តីព្រាងច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការ។ លិខិតដែលមានចុះហត្ថលេខារួមគ្នាមួយដោយអង្គការសង្គមស៊ីវិល បានស្នើសុំជួបជាមួយប្រធានគណៈកម្មការទី១ ទី៥ និងទី៦ នៃព្រឹទ្ធសភា ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ចំនួនបី ដែលរដ្ឋសភាបានអនុម័ត កាលពីខែឧសភាកន្លងទៅនេះ ដោយមិនមានការចូលរួមពីសំឡេងសមាជិកសភានៃគណបក្សប្រឆាំង។
សេចក្តីព្រាងច្បាប់ទាំងនោះរួមមានសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈរបស់អង្គចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។
លោក សឹង សារឿនគឺជានាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រត្តិបត្តិការដើម្បីកម្ពុជាដែលមានបណ្តាញអង្គការក្រៅរដ្ឋាភិបាលជាង២០០អង្គការ។ ថ្លែងក្រៅសិក្ខាសាលាពិគ្រោះយោបល់ជាមួយតំណាងអង្គការប្រហែងជិត១០០នាក់ លោកសារឿនបញ្ជាក់ថា ការស្នើសុំជួបជាមួយតំណាងព្រឹទ្ធិសភាដើម្បីស្នើសុំឲ្យមានការកែលម្អមួយចំនួនលើសេចក្តីព្រាងច្បាប់ទាំងនេះ។
«សង្គមស៊ីវិលយើងមិនមានចេតនាលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលនោះទេ។ យើងគ្រាន់តែចង់ផ្តល់ជាអនុសាសន៍ដើម្បីកែលម្អដោយយល់ឃើញថា ខ្លឹមសារនៃច្បាប់ទាំងបីហ្នឹងនឹងមានហានិភ័យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ»។
នេះគឺជាការព្យាយាមបោះជំហានទៅមុខមួយដំណាក់កាលទៀតរបស់ក្រុមអង្គការសង្គមស៊ីវិលក្រោយពីបរាជ័យក្នុងការស្នើឲ្យរដ្ឋសភាផ្អាកការអនុម័តលើសេចក្តីព្រាងច្បាប់ទាំងបី។
កាលពីសប្តាហ៍មុន លោក ស៊ូរីយ៉ាស៊ូប៊ែឌី (Surya P. Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថា ការអនុម័តសេចក្តីពា្រងច្បាប់ទាំងនេះធ្វើឡើងដោយប្រញាប់ប្រញាលដែលជាហេតុធ្វើឲ្យច្បាប់នេះខ្វះតម្លាភាព គណនេយ្យភាពនិងការចូលរួមពីភាគីពាក់ព័ន្ធ។
លោក ស៊ូប៊ែឌី ក៏បានសម្តែងការសោកស្តាយដែលសភាកម្ពុជាមិនទទួលយកអនុសាស៍ និងការចូលរួមរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាល។
លោកបណ្ឌិត សុខ សំអឿន មេធាវីឯករាជ្យថ្លែងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលជាអ្នកនយោបាយនឹងមានអំណាចលើសលុបក្នុងការចាត់លើចៅក្រម និងតុលាការប្រសិនបើសេចក្តីព្រាងច្បាប់ទាំងបីនោះចូលជាធរមាន។
«ហិរញ្ញវុត្ថុក៏នៅលើក្រសួងយុត្តិធម៌ អគ្គលេខាធិការដ្ឋានក៏នៅលើក្រសួងយុត្តិធម៌ សមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រមយើងឃើញមានអ្នកនយោបាយដល់ទៅបួននាក់ក្រោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ តាមរដ្ឋធម្មនុញ្ញព្រះមហាក្សត្រជាអ្នកគ្រប់គ្រង។ តែឥឡូវព្រះមហាក្សត្រក៏អត់ ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមក៏អត់។ វាទៅជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌វិញ»។
នៅថ្ងៃអង្គារនេះដែរ លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភាមួយរូបយល់ថា សេចក្តីព្រាងច្បាប់សម្រាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌នោះនឹងធ្វើឲ្យអនាគតប្រព័ន្ធតុលាការនៅកម្ពុជាស្ថិតក្រោមឥទ្ធិពលនៃអំណាចនិតិប្រតិបត្តិយ៉ាងធ្ងន់ធ្ងរ ឬមានន័យថាប្រព័ន្ធតុលាការនឹងស្ថិតនៅក្រោមឥទ្ធិពលរដ្ឋាភិបាល។
ប្រធានគណបក្សសម រង្ស៊ី ដដែលបានស្នើឲ្យព្រឹទ្ធសភាបញ្ជូនសេចក្តីព្រាងច្បាប់ទាំងបីទៅកាន់រដ្ឋសភាវិញ។ តំណាងរាស្រ្ថរបស់គណបក្សប្រជាជនធ្លាប់បានច្រានចោលការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលដែលថា សេចក្តីព្រាងច្បាប់នោះអាចប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ ដោយសម្អាងថា ក្រសួងយុត្តិធម៌គ្រាន់តែដើរតួជួយសម្រួលដល់ការងាររដ្ឋបាលរបស់តុលាការតែប៉ុណ្ណោះ។
លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាថ្លែងថា ព្រឹទ្ធសភានៅមិនទាន់បានទទួលលិខិតរបស់អង្គការសង្គមស៊ីវិលនៅឡើយរហូតមកទល់ល្ងាចថ្ងៃអង្គារនេះ៕