ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារហ៊ុនក្រិកបើកទ្វារឡើងវិញដោយមានការ​ធ្លាក់ចុះថ្លៃយ៉ាងខ្លាំង


រូបភាព​ឯកសារ ៖ ទង់ជាតិ​ក្រិក​បក់នៅ​ខាង​ក្រៅ​ផ្សារភាគហ៊ុន​អាតែន​ ប្រទេស​ក្រិក។​
រូបភាព​ឯកសារ ៖ ទង់ជាតិ​ក្រិក​បក់នៅ​ខាង​ក្រៅ​ផ្សារភាគហ៊ុន​អាតែន​ ប្រទេស​ក្រិក។​

ហ៊ុន​នៃ​ប្រទេស​ក្រិក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ពេល​ដែល​ផ្សារ​ហ៊ុន​នៃ​ក្រុង​អាតែន​ (Athens) បាន​បើ​ក​ទ្វារ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៥​សប្តាហ៍។ ហ៊ុនក្រិក​ចុះ​អស់​ជិត២៣​ភាគរយ ពេល​បើក​ផ្សារ​ភ្លាម។

ហ៊ុន​បាន​ឡើង​សន្សឹម​ៗ​វិញ នាំ​ឲ្យ​ការ​ធ្លាក់​ចុះ​មាន​ចំនួនតិច​ជាង​១៩​ភាគរយ ក្រោយពី​ការ​បើកទី​ផ្សារ បាន​២​ម៉ោង។

រដ្ឋាភិបាល​បាន​បិទ​ផ្សារ​ហ៊ុន​កាល​ពីចុង​ខែ​ឧសភា នៅ​ពេល​ប្រ​ទេស​ក្រិកបិទ​ធនាគារ និងដាក់​កំរិត​លើ​ការ​ដក​យក​ប្រាក់​ពី​ធនាគារ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​វិបត្តិ​បំណុល​។

ប្រទេស​ក្រិក​បានទទួល​កិច្ច​ព្រម​ព្រៀង​មួយស្តី​ពី​ជំនួយ​សង្គ្រោះ​ថ្មី ជាមួយសហភាព​អឺរ៉ុបនិង មូល​និធិ​រូបិយវត្ថុ​អន្តរជាតិកាល​ពី​ខែមុខ ហើយ​បាន​បើក​ធនាគារ​ឡើង​វិញកាល​ពីថ្ងៃ​ទី​២០​កក្កដា។

ជំនួយ​សង្គ្រោះ​នេះ​ជា​ជំនួយ​សង្គ្រោះ​ទី​៣​ក្នុង​រយៈ​ពេល​៥​ឆ្នាំ។ កញ្ចប់​ជំនួយ​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​មាន​ការ​ចរចា និង​រឿង​ចម្រូង​ចម្រាស់អស់​ពេល​រាប់​សប្តាហ៍ ដែលរួម​មានទាំង​ការ​ច្រាន​ចោល​របស់​អ្នកបោះ​ឆ្នោត​ក្រិកនូវ​កញ្ចប់​ប្រាក់​ជំនួយ ក្នុង​ការ​ធ្វើប្រជាមតិមួយ។

ជន​ជាតិ​ក្រិក​ជា​ច្រើន​ប្រឆាំង​នឹង​វិធានការណ៍​ដ៏​តឹងរឹងដែល​បណ្តា​ប្រទេស​ឲ្យ​ខ្ចី​ប្រាក់ បាន​ទាមទារ ដោយ​និយាយ​ថា​វិធានការណ៍​ទាំង​នោះនឹង​ធ្វើ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​ក្រិកធ្លាក់​កាន់តែ​ដុន​ដាប​ទៀត៕

XS
SM
MD
LG