ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រិក​ប្រឈម​ថ្ងៃ​ផុត​កំណត់​ក្នុង​ការ​អនុម័ត​កំណែ​ទម្រង់​ហិរញ្ញវត្ថុ


លោក Alexis Tsipras នាយករដ្ឋ​មន្ត្រី​ក្រិក​និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ប្រមុខ​រដ្ឋ​តំបន់​អឺរ៉ូ​នៅ​អាគារ​ក្រុម​ប្រឹក្សា​អឺរ៉ុប​នា​ទី​ក្រុង​ព្រុចសែលថ្ងៃ​១៣ កក្កដា ឆ្នាំ២០១៥។
លោក Alexis Tsipras នាយករដ្ឋ​មន្ត្រី​ក្រិក​និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ប្រមុខ​រដ្ឋ​តំបន់​អឺរ៉ូ​នៅ​អាគារ​ក្រុម​ប្រឹក្សា​អឺរ៉ុប​នា​ទី​ក្រុង​ព្រុចសែលថ្ងៃ​១៣ កក្កដា ឆ្នាំ២០១៥។

រដ្ឋាភិបាល​ក្រិក​កំពុង​តស៊ូ​ដើម្បី​ឱ្យ​មាន​ការ​គាំទ្រ​ពីដៃគូ​ក្នុង​ក្រុម​ចម្រុះ​ដល់​កំណែ​ទម្រង់​ខាង​ហិរញ្ញវត្ថុ​ជា​ច្រើន​ដែល​ត្រូវ​តែ​មាន​ការ​យល់ព្រម​ពី​សភា​ដើម្បី​ឱ្យមាន​ជំនួយ​សង្គ្រោះ​ខាងហិរញ្ញវត្ថុ​ពី​ម្ចាស់​ឥណទាន​អន្តរជាតិ។​

គណបក្ស​ Syriza​ របស់​លោកនាយករដ្ឋមន្ត្រី​ Alexis Tsipras ​និង​សម្ព័ន្ធមិត្ត​នៅ​ក្នុង​ក្រុម​ចម្រុះ​បាន​ធ្វើការ​ប្រជុំ​ដាច់​ដោយឡែក​ពីគ្នា​ដើម្បី​កំណត់​ចុង​ក្រោយ​បង្អស់​នូវ​វិធានការ​មួយ​នៅ​ថ្ងៃអង្គារ។​កិច្ចព្រម​ព្រៀង​នេះ​មាន​រួម​បញ្ចូល​ការ​បង្កើន​ពន្ធដារ, ​ការ​កែទម្រង់​ប្រាក់​សោធននិវត្តន៍​និង​ការ​ត្រួតពិនិត្យ​យ៉ាង​តឹង​តែង​លើ​វិស័យ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ដែល​ជា​វិធានការ​បាន​ត្រូវ​ច្រានចោល​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​

មេដឹកនាំអឺរ៉ុប​បាន​ប្រកាស​អំពី​កិច្ច​ព្រមព្រៀង​បណ្តោះអាសន្ន​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ផ្តល់​ឱ្យ​ប្រទេសក្រិក​នូវជំនួយ​សង្គ្រោះ​ហិរញ្ញវត្ថុ​មួយ​ទៀត​មាន​ទឹក​ប្រាក់​ជិត​៩៥ពាន់លាន​ដុល្លារ​និង​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា​ប្រទេស​ក្រិក​ឋិត​នៅ​ក្នុង​តំបន់​ប្រើ​ប្រាក់​អឺរ៉ូដែល​មាន​ប្រទេស​ជាតិ១៩​ជា​សមាជិក​តទៅទៀត។

គេរំពឹង​ថា​សេចក្តីព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ស្នើក្នុង​សភា​នៅ​ថ្ងៃអង្គារ​ហើយនឹង​ត្រូវ​បោះឆ្នោត​នៅ​យប់ថ្ងៃពុធ​នេះ។

រដ្ឋាភិបាល​កាន់កាប់​កៅអី​១៦២នៅ​ក្នុង​សភា​នៃ​ប្រទេសក្រិក​ដែល​មាន​សមាជិក៣០០​នាក់។សេចក្តី​ព្រាង​ច្បាប់​នេះ​ទំនង​ជា​នឹងអាច​ត្រូវ​អនុម័តិ​បាន​ពីព្រោះ​គណបក្ស​ប្រឆាំង​ភាគ​ច្រើន​គាំទ្រ​ច្បាប់នេះ។​មានតំណាង​រាស្ត្រ​ប្រមាណ​៣០​នាក់​នៃគណបក្ស Syriza ផ្ទាល់​បានសម្តែង​ការ​ជំទាស់​របស់​ពួក​គេ​ជា​សាធារណៈ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG