សហភាពអឺរ៉ុបកំពុងរង់ចាំគម្រោងការជួយសង្គ្រោះវិបត្តិសេដ្ឋកិច្ចចុងក្រោយ របស់ប្រទេសក្រិកទាក់ទងនឹងការជំពាក់បំណុល ពីលោកនាយករដ្ឋមន្ត្រី Alexis Tsipras ដែលកំពុងបង្កើតកញ្ចប់នៃកំណែទម្រង់ដើម្បីរក្សាក្រុងអាតែនមិនឲ្យត្រូវគេបណ្តេញចេញពីក្រុមប្រទេសចាយលុយអឺរ៉ូ។
ប្រទេសក្រិកមានពេលរហូតដល់ពាក់កណ្តាលយប់ដើម្បីរៀបចំគម្រោងការសេដ្ឋកិច្ចខ្លួនដើម្បីប្តូរនឹងគម្រោងជួយសង្គ្រោះសេដ្ឋកិច្ចថ្មីមានរយៈពេលបីឆ្នាំក្នុងការផ្តត់ផ្តង់ប្រាក់ក្នុងធនាគារកណ្តាលប្រទេសក្រិកដើម្បីកុំឲ្យប្រទេសធ្លាក់ចូលក្នុងការដួលរលំសេដ្ឋកិច្ចទាំងស្រុង។
ក្រុមធនាគារប្រទេសសំខាន់ជាម្ចាស់បំណុលនឹងត្រួតពិនិត្យមើលសំណើមុនពេលដែលមេដឹកនាំអឺរ៉ុបពិចារណានៅថ្ងៃអាទិត្យក្នុងកិច្ចប្រជុំកំពូល៕