គណបក្សប្រជាធិបតេយ្យមូលដ្ឋានយល់ថា ២០ឆ្នាំនៃដំណើរការវិមជ្ឈការនៅខ្វះការអនុវត្តជាក់ស្តែង
គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី ៥ខែមិថុនា ដោយការប្តេជ្ញាថានឹងខិតខំជួយពង្រឹងដំណើរការវិមជ្ឈការនិងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ គណបក្សនេះយល់ថា ការអនុវត្តនៃគោលនយោបាយវិមជ្ឈការក្នុងរយៈពេល ២០ ឆ្នាំកន្លងមក គឺល្អតែលើក្រដាស ខណៈការអនុវត្តជាក់ស្តែងនៅមិនមានការប្រែប្រួលធំដុំអ្វីទេ។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសន៍លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់កម្មវិធី «ប្រភពច្បាស់ការណ៍» (Primary Sources)៕