រដ្ឋាភិបាលផ្ទៀងផ្ទាត់ផែនទីខ្ចីពីអ.ស.ប.ជាមួយផែនទីប្រើក្នុងការបោះបង្គោលព្រំដែន
នាព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលកម្ពុជាបានបើកឲ្យមានការពិនិត្យផ្ទៀងផ្ទាត់ផែនទី១៨ផ្ទាំងដែលខ្ចីពីអង្គការសហប្រជាជាតិជាមួយនឹងផែនទីដែលខ្លួនប្រើក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ បន្ទាប់ពីការផ្ទៀងផ្ទាត់រួច តំណាងរដ្ឋាភិបាលបានអះអាងថា ផែនទីដែលប្រើប្រាស់សម្រាប់បោះបង្គោលព្រំដែនកន្លងមកនោះគឺមានភាពត្រឹមត្រូវ។ លោកនៅ វណ្ណារិន នៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញដូចតទៅ៖