ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គភាព​រដ្ឋាភិបាល ប្រតិកម្ម​ខ្លាំងៗ​នឹង​ការ​បដិសេធ​ជំនួប​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល


រូបឯកសារ៖ លោក​ អំ សំអាត​ ជា​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​​។
រូបឯកសារ៖ លោក​ អំ សំអាត​ ជា​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​បាន​​ចោទ​ប្រកាន់​ថា​ អង្គការ​ទាំង​នេះ​បាន​ផ្សព្វ​ផ្សាយ​របាយការណ៍ «ប្រាសចាក​ពី​ការ​ពិត​និង​ជា​ព័ត៌មាន​ក្លែងក្លាយ​ (Fake News)​ និង​មាន​បំណង​ទុច្ចរិត....ដែល​អាច​ជា​មធ្យោបាយ​បំពេញ​បំណង​បរទេស​អមិត្ត»។

អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​នៅ​ថ្ងៃ​អង្គារ​នេះចំពោះ​ការ​បដិសេធ​ចូល​ជួប​សន្ទនា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​បី​ដោយចោទ​ថា ​អង្គការ​ទាំង​នោះ​បាន​សាប​ព្រោះ​«ព័ត៌មាន​មិន​ពិត​ដែល​មាន​បរទេស​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង»។

អង្គភាព​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាលបានកោះ​ហៅអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និង​សមាគម​ធាង​ត្នោត​ដើម្បី​ពិភាក្សាឡើង​វិញ​អំពី​របាយការណ៍​របស់​អង្គការ​ទាំង​ពីរ​ស្ដីពី​ផល​ប៉ះពាល់ជា​អវិជ្ជមាន​នៃ​កម្ចីផ្នែក​មីក្រូហិរញ្ញវត្ថុ​លើ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​និង​អង្គការ​តម្លាភាព​កម្ពុជា​ដើម្បី​ពិភាក្សា​លើ​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា ​«ចំណុច​ស្ដីពី​សេចក្ដី​សម្រេច​ចិត្ត​ដ៏​សំខាន់​ដែល​ត្រូវ​ធ្វើ​សម្រាប់​កម្ពុជា ឬ Cambodia's crossroads»នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។ ក៏ប៉ុន្តែ​អង្គការ​ទាំង​បី​បាន​បដិសេធ​ចូល​រួម​តាម​ការ​កោះ​ហៅ​របស់​អង្គភាព​របស់​រដ្ឋាភិបាល​នេះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលបាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បដិសេធ​ពី​សង្គម​ស៊ីវិល​ទាំងនេះ​ដោយ​បន្ថែម​ការ​ចោទ​ប្រកាន់​ថា​អង្គការ​ទាំង​នេះ​បាន​ផ្សព្វ​ផ្សាយ​របាយការណ៍ «ប្រាសចាក​ពី​ការ​ពិត​និង​ជា​ព័ត៌មាន​ក្លែងក្លាយ​ (Fake News)​ និង​មាន​បំណង​ទុច្ចរិត....ដែល​អាច​ជា​មធ្យោបាយ​បំពេញ​បំណង​បរទេស​អមិត្ត»។

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)បាន​ពន្យល់​អំពី​ការ​បដិសេធ​ការ​ចូល​រួម​នេះ​ថា អង្គការ​របស់​លោក​បាន​ពន្យល់​រួចហើយ​ ហើយក៏​គ្មាន​អ្វី​ដែល​ត្រូវ​បកស្រាយ​ឬ​បំភ្លឺ​បន្ថែម​ទៀត​ទេ៕

XS
SM
MD
LG