ខ្លាឃ្មុំ Panda បានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ខណៈប្រទេសចិនសន្យាអំពីសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ទៅថ្ងៃមុខ
ខ្លាឃ្មុំ Panda៣ក្បាលដែលរស់នៅក្នុងសួនសត្វ Smithsonian’s National Zoo ក្នុងរដ្ឋធានីវ៉ាស៊ីនតោនអស់ពេល២៣ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ប្រទេសចិនវិញកាលពីថ្ងៃទី៨ ខែវិច្ឆិកា។ អ្នកស្រី Veronica Balderas Iglesias នៃវីអូអេ បានតាមដានពិធីបញ្ជូនខ្លាំឃ្មុំនេះត្រឡប់ទៅវិញ និងពិនិត្យមើលបញ្ហានយោបាយនិងយុទ្ធសាស្ត្រអភិរក្សដែលអាចប៉ះពាល់ដល់សត្វដ៏កម្រទាំងនេះក្នុងពេលអនាគតផងដែរ។ លោក ជ្រា វណ្ណារិទ្ធ ប្រែសម្រួលដូចតទៅ៖