ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ហ្គំប៊ី ​លោក ​Jammeh ​យល់​ព្រម​ផ្ទេរ​អំណាច​និង​ចាក​ចេញ​ពី​ប្រទេស


ប្រធានាធិបតី​ចាស់​របស់​ប្រទេស​ហ្គំប៊ី Yahya Jammeh ក្នុង​ពេល​ទទួល​បដិសណ្ឋារកិច្ច​​ប្រធានាធិបតី​នីហ្សេរីយ៉ាលោក Muhammadu Buhari នៅ​ទីក្រុង​បង់ហ្សុលប្រទេស​ហ្គំប៊ី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា។
ប្រធានាធិបតី​ចាស់​របស់​ប្រទេស​ហ្គំប៊ី Yahya Jammeh ក្នុង​ពេល​ទទួល​បដិសណ្ឋារកិច្ច​​ប្រធានាធិបតី​នីហ្សេរីយ៉ាលោក Muhammadu Buhari នៅ​ទីក្រុង​បង់ហ្សុលប្រទេស​ហ្គំប៊ី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា។

ការ​សម្រេច​ចិត្ត​របស់​លោក​ Jammeh ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ហ្គីណេ លោក ​Alpha Conde ​និង​ប្រធានាធិបតី​ម៉ូរីតានី​ លោក ​Mohamed Ould Abdel Aziz បាន​ទៅ​ដល់​រដ្ឋធានី​បង់ហ្សុល​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ដើម្បី​បញ្ចុះបញ្ចូល​លោក​ Jammehឲ្យ​ផ្ទេរ​អំណាច​និង​ចាកចេញ​ពី​ប្រទេស បើ​មិន​ដូច្នោះ​ទេ​លោក​នឹង​ត្រូវ​ប្រឈម​នឹង​ចំណាត់ការ​ផ្លូវ​យោធា។

លោក Adama Barrow បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ស្ថានទូត​ហ្គំប៊ី ​ក្នុង​ប្រទេស​សេណេហ្កាល់ ​បន្ទាប់​ពី​លោក​មិន​អាច​ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ហ្គំប៊ី​បាន។

មាន​សេចក្តីរាយការណ៍​ថា កម្រាល​ព្រំ​ក្រហម​ត្រូវ​បាន​ក្រាល​នៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​បង់ហ្សុល​ ដែល​រៀបចំ​សម្រាប់​ដំណើរ​ចាក​ចេញ​របស់​លោក​ Jammeh។
កាល​ពី​ថ្ងៃ​សុក្រ ​លោក​ឧត្ដមសេនីយ៍​ឯក ​Ousmane Badjie នៃ​ប្រទេស​ហ្គំប៊ី ​បាន​ប្តេជ្ញា​ស្មោះ​ស្ម័គ្រ​ចំពោះ​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន។

មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាហ្វ្រិក​ខាង​លិច​បាន​ទុក​ពេលវេលា​ឲ្យ​លោក Jammeh ដល់​ពាក់​កណ្តាល​អាធ្រាត្រ​ម៉ោង​ក្នុង​ស្រុក​ដើម្បី​ផ្ទេរ​អំណាច។ នេះ​បើ​យោង​តាម​សហគមន៍​សេដ្ឋកិច្ច​នៃ​ប្រទេស​នៅ​អាហ្វ្រិក​ខាង​លិច​ដែល​មាន​សមាជិក​១៥​ប្រទេស ដែល​ហៅ​កាត់​ថា ECOWAS។

បន្ទាប់​ពី​កាល​បរិច្ឆេទ​ត្រូវ​បាន​កំណត់​រួច​ហើយ ​លោក Jammeh បាន​ស្នើ​សុំ​៤​ម៉ោង​បន្ថែម​ទៀត​ដើម្បី​ផ្ទេរ​អំណាច។

លោក ​Marcel Alain de Souza ​ប្រធាន ​ECOWAS​ បាន​និយាយ​ថា​ប្រធានាធិបតី​ហ្គីណេ លោក ​Conde​ អាច​ផ្តល់​ឱកាស​ដល់​លោក Jammeh ដើម្បី​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។ លោក​បាន​និយាយ​ថា៖ «ប្រសិន​បើ​ដំណើរការ​នេះ​បរាជ័យ យើង​នឹង​ទម្លាក់​លោក​ពី​តំណែង​ដោយ​ប្រើប្រាស់​កម្លាំង​ឬ​ដោយ​ឆន្ទៈ»៕

XS
SM
MD
LG