ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានា​ធិបតី​បារាំង​ មាន​គម្រោង​ប្រកួត​ប្រជែងគ្នា​នៅ​ក្នុងការ​ការពិភាក្សា​តស៊ូ​មតិ​សម្រាប់​ការ​បោះ​ឆ្នោត


បេក្ខជន​ប្រធានាធិបតី​បារាំងទាំងពីរ​រូប​​នៃ​គណបក្ស​ស្តាំ​និយម​អ្នកស្រី Marine Le Pen និង​លោក Emmanuel Macron នៃ​គណបក្ស​កណ្តាល​ថត​រូប​មុន​ការ​ពិភាក្សា​តស៊ូ​មតិ​ចាប់ផ្តើម។
បេក្ខជន​ប្រធានាធិបតី​បារាំងទាំងពីរ​រូប​​នៃ​គណបក្ស​ស្តាំ​និយម​អ្នកស្រី Marine Le Pen និង​លោក Emmanuel Macron នៃ​គណបក្ស​កណ្តាល​ថត​រូប​មុន​ការ​ពិភាក្សា​តស៊ូ​មតិ​ចាប់ផ្តើម។

លោកស្រី Le Pen​ និង​លោក Emmanuel Macron ​បេក្ខជន​ប្រធានា​ធិបតីបារាំង ​មាន​គម្រោងតទល់​គ្នា​មួយ​នឹង​មួយ​នៅ​ក្នុងការ​ពិភាក្សា​តស៊ូ​មតិ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ដែល​មាន​រយៈ​ពេល​២​ម៉ោង​ដែល​ជាការ​ពិភាក្សា​តស៊ូ​មតិ​ដែល​បាន​គ្រោង​ធ្វើ​ឡើងមួយ​គត់​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានា​ធិបតី​ជុំ​ទី​២។

​ការ​ពិភាក្សា​តស៊ូ​មតិរវាង​លោកស្រី Le Pen បេក្ខជន​ស្តាំនិយម​ហើយ​នឹង​លោក​គូប្រកួត​ប្រជែង​របស់​លោកស្រី​គឺ​លោក Macronបេក្ខជន​កណ្តាល​និយម​កំពុង​លេច​ចេញ​រូបរាងឡើង​ជាយុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​ដ៏ក្តៅ​គគុក​នៅពេល​ដែល​បេក្ខជន​ទាំង​២​ប៉ុនប៉ង​ស្វែង​រក​ការគាំទ្រ​ពីពួក​អ្នក​បោះឆ្នោត​ដែល​មិនទាន់​សម្រេច​ចិត្តប្រហែល​១៨​ភាគរយ​របស់​ប្រទេស​បារាំង។

លោកMacron កំពុង​នាំ​មុខ​លោកស្រីLe Pen ​យ៉ាង​ខ្លាំងនៅ​ក្នុង​ការ​ស្ទង់​មតិ ថ្វីបើ​ ​ការ នាំមុខ​របស់​លោក​បាន​រួមតូច​ចាប់តាំង​ពី​ការ​បោះ​ឆ្នោត​ជុំ​ទី១​នៅ​ថ្ងៃ​ទី២៣ ខែ​មេសា​ មក​ក៏​ដោយ។

ការស្ទង់​មតិបង្ហាញ​ថា ​លោក Macron បាន​ទទួល​ការគាំទ្រ​ចំនួន​៦០​ភាគរយហើយ​លោកស្រី Le Pan ​បាន​ទទួល​ការគាំទ្រ​៤០​ភាគរយ​ដែល​លោក Macron ​បាន​នាំ​មុខ​លោកស្រី Le Pan។ ថ្វីបើ​ការនាំ​មុខ​នោះ ​បាន​រួម​តូច​ប្រហែល៣​ភាគ​រយ​ពិន្ទុក្នុង​រយៈ​ពេល​១០​ថ្ងៃ​នេះ​ក៏ដោយ។

ការជជែក​ដេញ​ដោល​នៅ​យប់​នេះ​ដែល​នឹង​ត្រូវផ្សាយ​ទៅ​កាន់​ពួក​អ្នក​មើល​ប្រ​ហែល​២០​លាននាក់​តាម​ស្ថានីយ​ទូរទស្សន៍ធំៗ​២​របស់​បារាំង ​នឹង​ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​ការ​ប្រកួត​រវាង​បេក្ខជន​ទាំង​២​ដែល​មិន​បាន​ជជែក​ដេញ​ដោល​ទល់​មុខ​គ្នា។ ខ្លឹមសារសំខាន់​ៗ​នៃ​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​នោះ​ត្រូវគេ​រំពឹង​ថា​នឹង​រួមមាន​អត្រា​គ្មាន​ការងារ​ធ្វើខ្ពស់​ បញ្ហា​អន្តោប្រវេសន៍ ​និង​សន្តិសុខរបស់​បារាំង ​ដែល​ទំនង​នឹងក្លាយជា​ប្រធាន​បទ​ដ៏​សំខាន់​មួយ​នៅពេល​ដែល​បារាំង​ស្ថិត​ក្នុង​ស្ថានភាព​គ្រាអាសន្ននៅ​ពេល​បច្ចុប្បន្ននេះ​ដោយ​សារ​ការវាយ​ប្រហារ​ភេរវកម្ម​ម្តងហើយ​ម្តងទៀត៕

XS
SM
MD
LG