ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​បារាំង​ថ្លែង​ថា លោក​នឹង​មិន​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ទី​ពីរ​នោះ​ទេ


លោក Francois Hollande ប្រធានាធិបតី​បារាំង​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ពី​វិមាន Elysee Palace ក្រុង​ប៉ារីស​ ប្រទេស​បារាំង កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។
លោក Francois Hollande ប្រធានាធិបតី​បារាំង​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ពី​វិមាន Elysee Palace ក្រុង​ប៉ារីស​ ប្រទេស​បារាំង កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។

ប្រធានាធិបតី​បារាំង លោក Francois Hollande បាន​ប្រកាស​ថា លោក​មិន​មាន​ផែនការ​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ទី​២​នោះ​ទេ។ ការ​ប្រកាស​នេះ​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី​បារាំង​ដំបូង​បង្អស់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ដែល​សុខចិត្ត​ចុះចេញ​ពី​តំណែង​ដោយ​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​លើក​ទី​ពីរ។

លោក Hollande បាន​ប្រកាស​អំពី​គោលបំណង​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​កញ្ចក់​ទូរទស្សន៍ ដោយ​លោក​បាន​និយាយ​ថា លោក​មិន​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​អាណត្តិ​ទី​ពីរ​របស់​លោក​នោះ​ទេ។ លោក Hollande ទទួល​បាន​អត្រា​គាំទ្រ​ទាប​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រធានាធិបតី​បារាំង​ទាំងអស់​ក្នុង​ប្រវត្តិសាស្រ្ត។

ការ​ប្រកាស​របស់​លោក​បាន​បញ្ចប់​ក្តី​មន្ទិល​សង្ស័យ​អំពី​ថា​តើ មេដឹកនាំ​សង្គមនិយម​រូប​នេះ​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ម្តង​ទៀត​ជាមួយ​នឹង​ឱកាស​តិចតួច​ក្នុង​ការ​ទទួល​បាន​ជ័យ​ជម្នះ​ដែរ​ឬ​យ៉ាង​ណា។

រយៈពេល​ដែល​លោក Hollande កាន់​តំណែង​ធ្លាប់​កើត​មាន​អំពើ​វាយប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ទឹកដី​ប្រទេស​បារាំង​ក្នុង​ប្រវត្តិសាស្រ្ត​សម័យ​ទំនើប​នេះ ក៏​ដូចជា​ការ​ព្យាយាម​មិន​សម្រេច​មួយ​ចំនួន​ក្នុង​ការ​កាត់​បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ​ផង​ដែរ៕

XS
SM
MD
LG