ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Mitt Romney ​ថា ​លោក​នឹង​បោះឆ្នោត​ផ្តន្ទាទោស​លោក​ប្រធានាធិបតី​ដូណាល់ត្រាំ​ពីបទ​រំលោភ​អំណាច


សមាជិកព្រឹទ្ធសភារដ្ឋ Utah លោក Mitt Romney ថ្លែងនៅព្រឺទ្ធសភាអំពីនឹងសវនាការលើការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងប្រឆាំងនឹងលោកប្រធានាធិបតីត្រាំនៅវិមានរដ្ឋាភិបាល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
សមាជិកព្រឹទ្ធសភារដ្ឋ Utah លោក Mitt Romney ថ្លែងនៅព្រឺទ្ធសភាអំពីនឹងសវនាការលើការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងប្រឆាំងនឹងលោកប្រធានាធិបតីត្រាំនៅវិមានរដ្ឋាភិបាល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​លោក ​Mitt Romney ​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណ​រដ្ឋ​ឆ្នាំ​២០១២​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​លោក​នឹង​បោះឆ្នោត​ដើម្បី​ផ្តន្ទាទោស​ប្រធានាធិបតី​លោក​ដូណាល់ត្រាំ​ពីបទ​រំលោភ​អំណាច​ប្រធានាធិបតី​ ទោះ​បី​ជា​ព្រឹទ្ធ​សភា​ទាំង​មូល​ឲ្យ​លោក​ប្រធានាធិបតី​ Trump ​រួចពី​ការ​ចោទ​ប្រកាន់​ទាំង​ពីរ​ក៏​ដោយ។​

នៅ​ក្នុង​សុន្ទរកថា​ដ៏​គួរឱ្យ​កត់​សម្គាល់​នៅមុន​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ ​លោក​Romney ​បាន​និយាយ​ថា​ «អ្វី​ដែល​ប្រធានាធិបតី​បាន​ធ្វើ​គឺខុស​ ខុស់​ខ្លាំង​ណាស់» ​ក្នុង​ការ​ស្នើឱ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើប​អង្កេត​លោក ​Joe Biden ​អតីត​អនុ​ប្រធានាធិបតី​ ដែ​ល​ជាគូ​ប្រជែង​សំខាន់​មួយ​ចំណោម​ប្រកួត​ប្រជែង​របស់​លោក​ត្រាំ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២០​និង​កូន​ប្រុស​គឺ​ លោក​ Hunter Biden​ ទាក់​ទង​នឹង​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ​អ៊ុយក្រែន។​

លោក​ Romney ​ដែល​ចាញ់​ឆ្នោត​អតីត​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​សម្រាប់​តំណែង​ប្រធានាធិបតី​មុន​ពេល​លោក​ទទួល​បាន​អាសនៈ​ព្រឹទ្ធ​សភា​រដ្ឋ ​Utah​ ដែល​នៅ​ភាគ​ខាង​លិច​កាល​ពី​២​ឆ្នាំ​មុន​ បាន​និយាយ​ថា​ «ប្រសិន​បើ​ឈ្មោះ​ទាំង​នេះ​មិន​មែន​ជា​ Bidens ​នោះ​លោកប្រធានាធិបតី​នឹង​មិន​ធ្វើ​អ្វី​ដែល​គាត់​បាន​ធ្វើ​នោះ​ទេ»។​

លោក​បាន​និយាយ​ថា ​ការ​រំលោភ​អំណាច​របស់​លោក​ប្រធានាធិបតី ​Trump​ «ជា​ការ​រំលោភ​ជាក់​ស្តែង​ ...ទៅ​លើគុណ​តម្លៃ​ជាមូលដ្ឋាន​របស់​យើង»។​

ប៉ុន្តែ​លោក Romney ​បាន​និយាយ​ថា ​លោក​នឹង​មិន​បោះ​ឆ្នោត​ផ្តន្ទាទោស​លោក​Trump ​សម្រាប់​ការ​ចោទ​ប្រកាន់​ទី​២​ដែល​ថា ​ លោក​បាន​រារាំង​ការ​ត្រួត​ពិនិត្យ​របស់​សភា​លើ​សកម្ម​ភាព​របស់​របស់​លោក​ទាក់ទង​នឹង​ប្រទេស​អ៊ុយក្រែន​នោះទេ។ ​លោក​ Romney ​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធ​សភា​ដំបូង​គេ​របស់​គណបក្ស​សាធារណ​រដ្ឋ​ដែល​សម្រេច​ចិត្ត​ខាង​នយោបាយ​ខុសពី​គណបក្ស​ក្នុង​ការ​កាត់​ទោស​លោក​ Trump។

​រហូត​មក​ដល់​ពេល​នេះ មិន​មាន​សមាជិក​ព្រឹទ្ធ​សភា​សាធារណ​រដ្ឋ​ផ្សេងទៀត​ប្រកាស​ថា ​ពួក​គេ​នឹង​បោះឆ្នោត​ផ្តន្ទាទោស​លោក Trump ដើម្បី​ដក​លោក​ចេញ​ពី​តំណែង​ទេ ​ហើយ​ក៏មិនមាន​សមាជិក​ព្រឹទ្ធ​សភាគណបក្ស​ប្រជា​ធិបតេយ្យ​ប្រកាស​ថា ​នឹង​បោះឆ្នោត​ឲ្យ​លោក ​Trump ​ រួច​ពីការចោទ​ប្រកាន់​ដែរ។ ​ការបោះ​ឆ្នោត​ដក​លោក​ត្រាំ​ចេញ​ពី​តំណែង​ត្រូវ​ការ​សំឡេង​ភាគច្រើន​២ភាគ​៣​គឺ​៦៧​សំឡេងក្នុង​ព្រឹទ្ធ​សភា​ដែល​មាន​សំឡេង​សាធារណ​រដ្ឋ​៥៣​ទល់​នឹង​សំឡេង​គណបក្ស​ប្រជា​ធិបតេយ្យ​៤៧៕

XS
SM
MD
LG