អតីតអធិការបតី Helmut Kohl នៃប្រទេសអាល្លឺម៉ង់បានទទួលមរណៈភាពនៅគេហដ្ឋានរបស់លោកក្នុងទីក្រុង Ludwigshafen ក្នុងអតីតប្រទេសអាល្លឺម៉ង់ខាងលិច ក្នុងជន្មាយុ៨៧ឆ្នាំ។
លោក Kohl ល្បីល្បាញឈ្មោះចំពោះតួនាទីរបស់លោកក្នុងការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់បន្ទាប់ពីការបើកជញ្ជាំងក្រុងប៊ែឡាំង ហើយក៏ជាអ្នកកាន់តំណែងយូរជាងគេបំផុតក្នុងឋានៈជាអធិការបតីដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសអាល្លឺម៉ង់ផងដែរ។
លោក Kohl បានធ្វើជាអធិការបតីចំនួន១៦ឆ្នាំចាប់តាំងពីឆ្នាំ១៩៨២ដល់ឆ្នាំ១៩៩៨ហើយបានមើលការខុសត្រូវនៃការបញ្ចប់សង្គ្រាមត្រជាក់។ លោក Kohl ក៏បានដឹកនាំការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់ខាងលិចជាមួយប្រទេសកុម្មុយនិស្តអាល្លឺម៉ង់ខាងកើតនៅឆ្នាំ១៩៩០។
លោក Kohl ត្រូវបានគេទទួលស្គាល់ពីព្រោះតែលោកមានរូបរាងធំខុសពីគេ។លោកអតីតអធិការបតីមានកម្ពស់១,៩ម៉ែត្រ ហើយមានទម្ងន់១៣០គីឡូក្រាមក្នុងអំឡុងពេលដែលលោកនៅកាន់អំណាច។
អតីតអធិការបរតីក៏ត្រូវបានគេស្គាល់ចំពោះតួនាទីដ៏ធំរបស់លោកនៅក្នុងការបង្កើតសហភាពអឺរ៉ុប។ លោកអធិការបតីក៏បានប្រើល្បិចកលខាងនយោបាយដើម្បីផ្លាស់ប្តូររូបីបណ្ណរបស់ប្រទេសអាល្លឺម៉ង់ពីប្រាក់ Deutshmarks ទៅជាប្រាក់អឺរ៉ូ។
យោងតាមលោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton លោក kohl ជារដ្ឋបុរសដ៏សំខាន់បំផុតម្នាក់របស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ លោក Kohl បានចំណាយពេលជាច្រើនឆ្នាំបន្ទាប់ពីបម្រើការជាអធិការបតីរបស់លោកដើម្បីស្ថាបនាប្រទេសអាល្លឺម៉ង់ឡើងវិញហើយនិងបង្រួបបង្រួមសហភាពអឺរ៉ុបជាមួយគណបក្សប្រជាធិបតេយ្យ Christian៕