ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​James ​​​Foley​​​ ប្រហែល​​​ស្ម័គ្រ​​​ចិត្ត​​ស្លាប់​​​​​​​​​ជំនួស​​​​​​​​​ចំណាប់​​​​​​ខ្មាំង​​​​​​ផ្សេង​​​ទៀត​​​​​​

នេះ​​​គឺជា​​​រូបភាព​​​ដែល​​​ទាញ​​​ចេញ​​​​ពី​​​វីដេអូ​ដែល​​​ចេញ​​​ផ្សាយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​០៧​​​ខែ​​​សីហា​​​ឆ្នាំ​​​២០១១​ ​​ដែល​​​បាន​​​បង្ហាញ​​​រូបភាព​​​លោក​​​  James Foley​​​ អ្នក​​​យក​​​ព័ត៌មាន​​​​​​ឲ្យ ​​​GlobalPost ប្រចាំ​​​នៅ​​​ក្នុង​​​ទីក្រុង​​​  Benghazi​​​នៃ​​​ប្រទេស​​​ប្រទេស​​​លីប៊ី។

គ្រួសារ​លោក​ James Foley អ្នកកាសែតជនជាតិ​អាម៉េរិកាំង​ដែល​ត្រូវ​បាន​ក្រុម​ភេរវជនអ៊ីស្លា​ State​សម្លាប់​ដោយ​កាត់​ក្បាល​ ជឿ​ជាក់​ថា​លោក​ Foley ​ប្រហែលស្ម័គ្រ​ចិត្ត​ឱ្យ​ពួក​ជ្រុលនិយម​ទាំង​នេះ​សម្លាប់​រូប​លោក​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទុក​ជីវិត​ឱ្យ​ពួក​ចំណាប់​ខ្មាំងដ៏ទៃទៀត​។

​លោក​ Michael​ ដែល​ជា​បងប្អូន​ប្រុស​របស់​លោក​ James​ Foley ​បាន​និយាយ​ថា​លោក​គ្មាន​ការ​សង្ស័យ​ទេ​ចំពោះ ​បង​ប្រុស​របស់​លោកក្នុង​ការ​ធ្វើ​ពលីកម្ម​ជីវិត​។ ​គ្រួសារ​លោក​ Foley ​បាន​ប៉ុនប៉ង​អង្គាស​ប្រាក់​សម្រាប់​ការ​លោះ​ខ្លួន​អ្នក​កាសែត​រូប​នេះ​។ ​ក៏​ប៉ុន្តែ​មិន​បាន​ប្រាក់​គ្រប់​ចំនួន​១៣០​លាន​ដុល្លារ​ដែល​ពួក​ភេរវជន​ទាំង​នេះ​បាន​ទាមទារ​ទេ​៕

XS
SM
MD
LG