ពួកអ្នកជួយសង្គ្រោះនៅក្នុងរដ្ឋ Texas កំពុងស្វែងរកសមាជិក១២នាក់នៃគ្រួសារពីរដែលបានបាត់ខ្លួននៅក្រោយទន្លេ Blanco ដែលមានទឹកជំនន់ដោយសារមានភ្លៀងធ្លាក់ខ្លាំងបានរំលើងផ្ទះសម្រាប់វិស្សមកាលមួយខ្នងឱ្យរបើកគ្រឹះហើយរសាត់តាមខ្សែទឹកទៅប៉ះស្ពានមួយកន្លែង។
ខ្យល់ព្យុះនៅក្នុងផ្នែកកណ្តាលស.រ.អា.បានបណ្តាលឱ្យមានទឹកជំនន់និងមានខ្យល់ព្យុះកំបុតត្បូងដែលនាំឱ្យមនុស្សយ៉ាងតិចណាស់៨នាក់ស្លាប់នៅក្នុងរដ្ឋ Oklahoma និងរដ្ឋ Texas។ មានផ្ទះជាងមួយពាន់ខ្នងបានខូចខាតឬបានត្រូវបំផ្លាញនៅក្នុងរដ្ឋ Texas ហើយមានអ្នកស្រុករាប់ពាន់នាក់បានខ្ចាត់ព្រាត់ពីផ្ទះសម្បែងរបស់ពួកគេ។
នៅឆ្លងកាត់ព្រំដែនក្នុងប្រទេសម៉ិកស៊ិច ប្រជារាស្ត្របានសម្អាតក្រុង Ciudad Acuna ក្រោយពីខ្យល់ព្យុះកំបុតត្បូងមួយបានបោកបក់លើក្រុងនោះបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៣នាក់បាត់បង់ជីវិត។ ខ្យល់ព្យុះកំបុតត្បូងនេះក៏បានបំផ្លាញផ្ទះរាប់រយខ្នងផងដែរ៕