ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA អភិបាលកិច្ចល្អ៖ វិស័យ​ទេសចរណ៍ ពន្ធដារ​និង​កសិឧស្សាហកម្ម​អាច​ជា​គន្លឹះ​បង្កើន​សន្ទុះ​សេដ្ឋកិច្ច​ឆ្នាំ២០២៥​របស់​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រោមបរិបទភូមិសាស្ត្រនយោបាយដែលពោរពេញដោយការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិនលើវិស័យពាណិជ្ជកម្ម សង្គ្រាមនៅមជ្ឈិមបូព៌ា និងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដូចគ្នានឹងប្រទេសជាច្រើនទៀត កម្ពុជានឹងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៅឆ្នាំ ២០២៥ ខាងមុខនេះ។ នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អ លោក ឱក សេរីសោភក្តិ៍ អ្នកជំនាញអភិបាលកិច្ចនិងអតីតទីប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ក្រៅពីបន្តធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដើម្បីលុបបំបាត់អំពើពុករលួយ ការពង្រឹងគោលនយោបាយសារពើពន្ធដោយតម្លាភាព ការបង្កើនព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌និងធម្មជាតិ និងការធ្វើទំនើបកម្មលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា «អាចនឹងជួយឲ្យកម្ពុជាទប់នឹង»បញ្ហាប្រឈមក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅឆ្នាំ ២០២៥ បាន៕

XS
SM
MD
LG