ខេត្តកណ្តាល —
ទឹកជំនន់នៅប្រទេសកម្ពុជានៅតែបន្តឡើងនៅឡើយនៅថ្ងៃអង្គារនេះនៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គ និងនៅភ្នំពេញ ដោយបានឆក់យកជីវិតមនុស្សយ៉ាងតិច៣០នាក់ និងបានបំផ្លាញដំណាំ និងផ្ទះសម្បែងច្រើនរយខ្នង។
មន្ត្រីឧតុនិយមបានបង្ហាញកង្វល់ថា ទឹកជំនន់នេះអាចនឹងឡើងហួសកម្ពស់ទឹកជំនន់ឆ្នាំ១៩៩៦ ដែលបានសម្លាប់មនុស្សជិត១៧០នាក់ ហើយប៉ះពាល់មនុស្សជាង១លាននាក់ទូទាំងប្រទេស។
អាជ្ញាធរឲ្យដឹងថា ទឹកជំនន់នៅតាមខេត្តចំនួន៣នៅបន្តឡើងស្រឺតៗនៅឡើយ។
អ្នកភូមិនៅខេត្តកណ្តាលនិយាយថា ទឹកជំនន់បង្ករការលំបាកច្រើនណាស់ដល់ជីវភាពរស់នៅរបស់អ្នកភូមិ។
អ្នកស្រីមួង ប៉ិចឲ្យដឹដថា៖ «ឈឺស្កាត់អី ហើយហូបចុកហ្នឹងក៏វាខ្វះខាតដែរ។ យើងអត់បានរកអី មិនដឹងទៅរកអីឯណាទៅ!»
រីឯលោកពេជ្រ រស់ ដែលជាអ្នកជិតខាងរបស់អ្នកស្រីបន្ថែមថា៖ «ការខ្វះខាត... បាទ ការហូបចុកហ្នឹងគឺខ្វះខាតមែនទែន អ្នកដែលទឹកលិចនេះ។ វេទនា... ខ្លះមានទូកទៅគ្រាន់។ ខ្លះអត់ទូកទៅ...វេទនា...លុយទឹករហូត»។
អ្នកស្រុករស់នៅតំបន់ទឹកជំនន់ត្រូវប្រើទូក និងប្រើសម្ភារៈបណ្តែតទឹកផ្សេងទៀត ដូចជាពោះវៀនកង់ឡាន បេដុងជ័រ ជាដើម ដើម្បីធ្វើដំណើរនិងដឹកជញ្ជូនរបស់របរប្រើប្រាស់។
ទឹកជំនន់បច្ចុប្បន្ននេះ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យទន្លេមេគង្គបាក់ច្រាំង ហើយឡើងលើសកម្រិតកម្ពស់ទឹកធម្មតា ដោយលិចលង់ខេត្តយ៉ាងតិចចំនួន៧ បង្ខំឲ្យមនុស្សច្រើនពាន់គ្រួសារដឹកជញ្ជូនសម្ភារៈ និងសត្វពាហណៈទៅរកទីទួលសុវត្ថិភាព។ លោកពិន ស៊ីសុវណ្ណប្រែសម្រួល៕