ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​៥នាក់​ត្រូវបាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​រដ្ឋធានី​បាកដាដ​នៃ​ប្រទេស​អ៊ីរ៉ាក់


បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ដុត​ភ្លើង ខណៈ​ដែល​កងកម្លាំង​សន្តិសុខ​បាន​បាញ់​គ្រាប់​ពិត និង​ឧស្ម័ន​ទឹក​ភ្នែក​នៅ​ក្បែរ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​មួយ​នៅ​ក្នុង​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ដុត​ភ្លើង ខណៈ​ដែល​កងកម្លាំង​សន្តិសុខ​បាន​បាញ់​គ្រាប់​ពិត និង​ឧស្ម័ន​ទឹក​ភ្នែក​នៅ​ក្បែរ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​មួយ​នៅ​ក្នុង​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៥​នាក់​ដែរ ​បាន​ត្រូវ​សម្លាប់​នៅ​ពេល​ដែល​កងកម្លាំង​សន្តិសុខ​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិតៗទៅ​លើ​ពួក​បាតុករ​នៅ​ក្នុង​រដ្ឋ​ធានី​បាកដាដ។ នេះ​តាម​ការបញ្ជាក់​របស់​ប៉ូលិស​ និង​មន្រ្តី​មន្ទីរពេទ្យកាល​ពី​ថ្ងៃ​ចន្ទ។

កង​កម្លាំង​សន្តិសុខ​បាន​បាញ់​ទៅ​លើ​ពួក​បាតុករ​ដែល​បាន​ស្ថិត​នៅ​ចម្ងាយ​៥រយ​ម៉ែត្រ​ពី​ការិយាល័យ​របស់​នាយក​រដ្ឋ​មន្រ្តី​កាល​ពី​ថ្ងៃ​ចន្ទ។ ​កងកម្លាំង​សន្តិសុខ ​កាល​ពី​ពេល​មុន ​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​គ្រាប់​កាំភ្លើង​ជ័រ​ដើម្បី​កំញ៉ើញ​ពួក​បាតុករ​ដែល​ព្យាយាម​ទម្លាយ​របាំង​នៅ​ជិត​ការិយាល័យ​នោះ។

មនុស្ស​យ៉ាងហោច​ណាស់​ក៏​២៥០នាក់​ដែរ ​បាន​ត្រូវ​សម្លាប់​ចាប់​តាំង​ពី​បាតុកម្មប្រ​ឆាំង​រដ្ឋាភិបាល​បាន​ចាប់​ផ្តើមកាល​ពី​ថ្ងៃ​ទី១ ​ខែតុលា​មក។

ពួក​មន្រ្តី​អ៊ីរ៉ាក់ និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា កាលពី​យប់​ថ្ងៃ​ចន្ទ កងកម្លាំង​សន្តិសុខ ​បាន​បាញ់​សម្លាប់​ពួក​បាតុករ​យ៉ាងតិច​ណាស់​ក៏​៤​នាក់​ដែរ​នៅ​ក្នុង​ក្រុង​កាបាឡា​នៃ​ប្រទេស​អ៊ីរ៉ាក់ បន្ទាប់​ពី​ក្រុម​បាតុករ​នោះ បាន​ព្យាយាម​ឡើង​ជញ្ជាំង​ស្ថាន​កុងស៊ុន​របស់​អ៊ីរ៉ង់។

ពួក​បាតុករ ​បាន​ប្រមូល​ផ្តុំគ្នា​នៅទីកន្លែង​នោះ ​ចាប់​តាំង​ពី​យប់​ថ្ងៃ​អាទិត្យ​ហើយ​បាន​ស្រែក​ថា «អ៊ីរ៉ង់ ​ត្រូវ​តែ​ចេញ​ពី​ទីក្រុង​កាបាឡា»។

មុនធ្វើ​ការ​បាញ់​ប្រហារ ​ពួក​មន្រ្តី ​បាន​និយាយ​ថា ពួក​បាតុករ​ក៏​បាន​ចោល​របស់​របរ​ចូល​ក្នុង​ស្ថាន​កុងស៊ុល​នោះ​ហើយ​បាន​ព្យាយាម​ដុត​ភ្លើង​នៅឯ​ស្ថាន​កុងស៊ុល​នោះ។

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​រាប់​ពាន់​នាក់ ​បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពីពេល​ថ្មីៗ​នេះ​នៅ​ទីលានTahrirនៅរដ្ឋធានី​បាកដាដ​និងនៅ​ទូទាំង​តំបន់​ភាគ​ខាង​ត្បូង​អ៊ីរ៉ាក់ ​ដោយ​បាន​បិទ​ផ្សារ ​រោងចក្រ ​សាលា​រៀន​និង​សាកលវិទ្យា​ល័យ​នៅ​ក្នុង​បាតុកម្មនោះ៕

XS
SM
MD
LG