បេសកកម្មដោះមីននៅកម្ពុជារងផលប៉ះពាល់ គ្រាដែលអាមេរិកបង្កកជំនួយបរទេស
មន្ត្រីកម្ពុជាបានឲ្យដឹងថា បេសកកម្មដោះមីននិងយុទ្ធភ័ណ្ឌនៅកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារការប្រកាសបង្កកជំនួយបរទេសរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ កម្ពុជាបានកំណត់គោលដៅដោះមីនសេសសល់នៅកម្ពុជាឲ្យអស់នៅត្រឹមឆ្នាំ ២០៣០ ដែលក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាទឹកប្រាក់យ៉ាងតិច ១០ លានដុល្លារអាមេរិកដល់កម្ពុជាក្នុងបេសកកម្មមួយនេះ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕