ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វេសប៊ុក​នឹង​លែង​លុប​ចោល​ការ​បង្ហោះ​ណា​ដែល​ថាជំងឺ​កូវីដ១៩​បង្កើត​ឡើង​ដោយ​មនុស្ស​ទៀត​ហើយ


ស្លាកសញ្ញា​ក្រុមហ៊ុន Facebook ត្រូវ​បាន​បង្ហាញ​លើ​កញ្ចក់​ទូរស័ព្ទ​ដៃ​នៅ​ខាង​មុខ​ស្លាកសញ្ញា​ធំមួយទៀតរបស់​ Facebook។
ស្លាកសញ្ញា​ក្រុមហ៊ុន Facebook ត្រូវ​បាន​បង្ហាញ​លើ​កញ្ចក់​ទូរស័ព្ទ​ដៃ​នៅ​ខាង​មុខ​ស្លាកសញ្ញា​ធំមួយទៀតរបស់​ Facebook។

ក្រុមហ៊ុន​ហ្វេសប៊ុក​ថា ខ្លួន​នឹង​លែងលុប​ចោល​ការបង្ហោះ​ណា​ដែល​ថា​ ជំងឺ​កូវីដ​១៩​បង្កើត ឬ​ផលិត​ឡើង​ដោយ​មនុស្ស​ចេញ​ពី​ apps ​របស់​ខ្លួន​ទៀត​ហើយ។

ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ជាក់​ថា​ ការ​ផ្លាស់ប្ដូរ​នេះ​កើត​ឡើង «បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេតដែល​កំពុង​បន្ត​ដើម្បីស្វែង​រក​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ១៩ និង​បន្ទាប់​ពី​មានការ​ប្រឹក្សា​ជា​មួយ​អ្នកជំនាញ​សុខាភិបាល​សាធារណៈ»។

ក្រុម​ហ៊ុន​នេះ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​ទាក់ទិន​នឹងជំងឺ​នេះ​អស់រយ:​ពេល​ជា​យូរ​មក​ហើយ។ ឧទាហរណ៍ កាល​ពី​ខែ​ធ្នូ ​ហ្វេសប៊ុក​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​លុប​ចោល​ព័ត៌មាន​មិន​ពិត​ទាក់ទិន​នឹង​វ៉ាក់សំាង​ការពារ​ជំងឺ​កូវីដ១៩។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden ​ថ្មីៗ​នេះ បាន​បញ្ជា​ឲ្យ​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋអាមេរិក​បង្កើន​កិច្ច​ប្រឹងប្រែង​ទ្វេ​ដង ដើម្បី​ស៊ើប​អង្កេត​រក​ប្រភព​នៃការ​រាតត្បាត​ជំងឺកូវីដ១៩ ដែល​រួម​មាន​លទ្ធភាព​នៃ​ការ​ពាក់ព័ន្ធ​នឹង​មន្ទីរពិសោធន៍​ចិន​ផងដែរ៕

XS
SM
MD
LG