ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧបសគ្គ​ដែល​មិន​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​វិល​មក​កម្ពុជា​ពេល​សមាហរណកម្ម​អាស៊ាន


​លោក ​ព្រីង ឆេង ​ពលករ​ផ្នែក​វេច​ខ្ចប់​ផលិតផល​គីមី​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង (ឆ្វេង) និង លោក​ យឹម ស៊ីណន ​ប្រធាន​សមាគម​ពលករ​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាង​ត្បូង (ស្តាំ) បាន​ចូល​រួម​ក្នុង​កម្មវិធី Hello VOA វេទិកា​អាស៊ាន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ (រូប​ផ្តល់​ឲ្យ)
​លោក ​ព្រីង ឆេង ​ពលករ​ផ្នែក​វេច​ខ្ចប់​ផលិតផល​គីមី​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង (ឆ្វេង) និង លោក​ យឹម ស៊ីណន ​ប្រធាន​សមាគម​ពលករ​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាង​ត្បូង (ស្តាំ) បាន​ចូល​រួម​ក្នុង​កម្មវិធី Hello VOA វេទិកា​អាស៊ាន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ (រូប​ផ្តល់​ឲ្យ)

កម្មករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​​ថ្លែង​ថា បញ្ហា​ទាំង​នោះ​រាប់​ទាំង​រឿង​ប្រាក់ខែ​ ស្ថេរភាព​ប្រទេស​ និង​ទីផ្សារ​ការងារ​ ការ​ខ្វះ​ ជំនាញ​ ហើយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។​

មាន​កត្តា​ជា​ច្រើន​ដែល​រារាំង​មិន​ឲ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទៅ​ធ្វើ​ការ​នៅកម្ពុជា​វិញ​ ទោះ​ជា​កម្ពុជា​នឹង​ធ្វើ​សមាហរណកម្ម​អាស៊ាន​នៅ​ដំណាច់​ឆ្នាំ​នេះ​ក្តី។

បញ្ហា​ទាំង​នោះ​រាប់​ទាំង​រឿង​ប្រាក់ខែ​ ស្ថេរភាព​ប្រទេស​ និង​ទីផ្សារ​ការងារ​ ការ​ខ្វះ​ ជំនាញ​ ហើយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។​ នេះ​ជា​ការ​អះអាង​របស់​លោក​ យឹម ស៊ីណន ​ប្រធាន​សមាគម​ពលករ​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាង​ត្បូង​ហើយ​នឹង ​លោក ​ព្រីង ឆេង ​ពលករ​ផ្នែក​វេច​ខ្ចប់​ផលិតផល​គីមី​ក្នុង​ប្រទេស​កូរ៉េ ​ខាង​ត្បូង។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ទាំង​ពីរ​បាន​ថ្លែង​ដូច្នេះ​ក្នុង​ពេល​ធ្វើ​ជា​វាគ្មិន​នៃ​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ ទី៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ ស្តី​អំពី​ «ចក្ខុវិស័យ​របស់​ពលករ​ខ្មែរ​ក្រៅ​ប្រទេស​ចំពោះ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន»។

លោក ​យឹម ស៊ីណន​ និង ​លោក​ ព្រីង ឆេង ​ថ្លែង​ថា ​មុខ​ជំនាញ​របស់​ពលករ​នៅក្រៅ​ប្រទេស​មាន​តែ​ផ្នែក​កសិកម្ម​ ផ្នែក​ចញ្ចឹមជ្រូក​ មាន​ខាង​ផ្នែក​វេចខ្ចប់​ ផ្នែក ផ្សារ​ដែក​ ឬ​ធ្វើ​ការងារ​ដោយ​កម្លាំង​ប៉ុណ្ណោះ។​ រឿង​នេះ​ទំនង​ជា​គ្មាន​មុខ​ជំនាញ​ ដែល​អាចប្រកួត​ប្រជែង​ជាមួយ​ប្រទេស​អាស៊ាន​ដែល​អភិវឌ្ឍ​បាន​ទេ។

ពលករ​នៅ​ក្នុង​ប្រទេស​ថៃ​លោក​ ហាំង សាវី ​ផ្នែក​វេចខ្ចប់​ក៏​បាន​អះអាង​ដែរ​ថា​ លោក​មិន​ចង់​ធ្វើ​ការងារ​ក្នុង​ប្រទេស​គេ​ទេ​ បើ​មាន​ការងារ​សមរម្យ​ធ្វើ​ក្នុង​ប្រទេស កម្ពុជា៕

XS
SM
MD
LG