ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រឈមនឹង​ទំនាក់ទំនង​ជាប់គាំង លោក Biden និង​លោក Xi ពិភាក្សា​អំពី​ការចៀសវាង​ជម្លោះ​ក្នុង​ការនិយាយគ្នា​តាម​ទូរស័ព្ទ


រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​ប្រធានាធិបតី​ក្រិក Prokopis Pavlopoulos នៅ​ទីក្រុង​ប៉េកាំង។
រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​ប្រធានាធិបតី​ក្រិក Prokopis Pavlopoulos នៅ​ទីក្រុង​ប៉េកាំង។

ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​និង​មេ​ដឹកនាំចិន​លោក​ Xi Jinping ​បាន​និយាយ​គ្នា​រយៈ​ពេល​៩០​នាទី​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើក​ដំបូង​ក្នុង​ពេល​៧​ខែ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ អំពី​តម្រូវការកុំឱ្យ​ការ​ប្រកួត​ប្រជែង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត​នេះ​ ​ក្លាយ​ជា​ជម្លោះ។ ​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​

ភាគី​អាមេរិក​បាន​និយាយ​ថា​ «ភស្តុតាង​ល្អ»​ គឺ​តើ​ភាព​ជាប់គាំង​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​មហា​អំណាច​ដែល​កំពុង​ធ្លាក់​ចុះ​ដល់​ចំណុច​ទាប​បំផុតក្នុងពេលច្រើន​ទសវត្សរ៍​មកនេះ​ អាច​ដោះស្រាយ​បាន​ ឬ​យ៉ាង​ណា។​

សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាន​បាន​និយាយ​ថា​ លោក ​Biden ​និង​លោក​ Xi​ បានពិភាក្សា​ជា​យុទ្ធសាស្ត្រ​ទូលំ​ទូលាយ​ រួមមាន​ផល​ប្រយោជន៍​ និង​គុណ​តម្លៃ​ដូចគ្នា​ និង​ខុស​គ្នា។​ ​មន្ត្រី​អាមេរិក​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ការ​សន្ទនា​នេះ​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​ ការ​ប្រែប្រួល​អាកាស​ធាតុ​ និងជំងឺ​កូវីដ១៩។​

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​និយាយ​ថា ​«លោក​ប្រធានាធិបតី​ Biden ​បាន​បញ្ជាក់​ពី​ចំណាប់​អារម្មណ៍​ឥត​ងាករ៉េ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ​និង​ពិភព​លោក​ទាំងមូល​ ហើយ​មេ​ដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​គ្នា​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ប្រទេស​ទាំង​ពីរ​ ដើម្បី​ធានា​ថា​ ការ​ប្រកួត​ប្រជែង​គ្នា​ មិននាំ​ទៅ​រក​ជម្លោះ»។​

នេះ​ជា​ជំនួប​កម្រិត​ខ្ពស់​ម្តង​ម្កាល​ចាប់តាំង​ពីការ​និយាយ​គ្នា​តាម​ទូរស័ព្ទ​លើក​ដំបូង​រវាង​លោក ​Xi ​ និង​ លោក​ Biden​ កាលពី​ខែ​កុម្ភៈ ​បាន​ផ្តល់​នូវ​វឌ្ឍភាព​តិចតួច​លើ​បញ្ហា​ជាច្រើន​ តាំងពី​បញ្ហា​សិទ្ធិ​មនុស្ស​រហូត​ដល់​តម្លាភាព​នៃ​ប្រភព​ជំងឺ​កូវីដ១៩។​

ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​បន្ត​បន្ទាប់​មក​ ​ភាគី​ទាំង​ពីរ​បាន​ឈ្លោះ​ប្រកែក​គ្នា​ស្ទើរតែ​ឥត​ឈប់​ឈរ​ដែល​ជារឿយៗ​តែងតែ​ប្រើ​ការ​វាយ​ប្រហារ​ជា​សាធារណៈ​ ដោយ​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ និង​រិះគន់​គ្នា​ទៅវិញ​ទៅមក​ថា​ មិន​គោរព​កាតព្វ​កិច្ច​អន្តរជាតិ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋចិន​បាន​និយាយ​ថា​ លោក ​Xi​ បាន​ប្រាប់​លោក​ Biden ​ថា​ គោល​នយោបាយ​អាមេរិក​លើ​ប្រទេស​ចិន​ បាន​បង្ក​«ការ​លំបាក​យ៉ាង​ធ្ងន់ធ្ងរ»​ដល់ទំនាក់​ទំនង​ ប្រទេស​ទាំង​ពីរ ​ប៉ុន្តែ​បាន​បន្ថែម​ថា​ ភាគី​ទាំងពីរ​បាន​យល់​ព្រម​រក្សា​ទំនាក់​ទំនង​ញឹកញាប់​ ហើយ​ឱ្យ​ក្រុម​ការងារ​បង្កើន​ទំនាក់​ទំនង។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​និយាយ​ដោយ​ដក​ស្រង់​សម្តី​លោក​ Xi ​ថា​ «ចិន​និង​អាមេរិក​គួរតែ ... បង្ហាញភាព​ក្លាហាន​ និង​ការ​យល់​ដឹង​ជា​យុទ្ធសាស្ត្រ​ និង​ភាព​ក្លាហាន​ផ្នែក​នយោបាយ​ ហើយ​ជំរុញ​ទំនាក់​ទំនង​ចិន-អាមេរិក​ឱ្យ​ត្រឡប់​ទៅ​រក​ផ្លូវ​ត្រូវ ​តាម​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព​ ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»៕

Ryan Woo រួមចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ពីទី​ក្រុង​ប៉េកាំង

XS
SM
MD
LG