ភ្នំពេញ —
រដ្ឋសភាជាតិបានបើកសម័យប្រជុំនៅថ្ងៃអង្គារនេះជាឯកបក្សក្នុងខណៈពេលដែលវិបត្តិនយោបាយក្រោយពីការបោះឆ្នោតកាលពីឆ្នាំមុននៅមិនទាន់ដោះស្រាយរួចនៅឡើយ។
កិច្ចប្រជុំដែលមានតែសមាជិកតំណាងរាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជាចំនួន៦៦រួបតែប៉ុណ្ណោះ រីឯសមាជិកសភារបស់គណបក្សសង្គ្រោះជាតិនៅតែបន្តធ្វើពហិការកិច្ចប្រជុំសភារហូតដល់មានការដោះស្រាយលើភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោក ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភាបានថ្លែងអំពីរបៀបវារៈនៃកិច្ចប្រជុំនេះថា៖ «របៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៥រួមមាន៖ ១សេចក្តីព្រាងច្បាប់ស្តីអំពីផ្លូវថ្នល់ ២សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារស្តីអំពីវិសោធកម្មលើកិច្ចព្រមព្រៀងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីការជំរុញនិងការការពារវិនិយោគ»។
រដ្ឋសភាកម្ពុជាបានបើកទ្វារជាលើកទី១កាលពីខែកញ្ញា ឆ្នាំ២០១៣ ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រដ៏ចម្រូងចម្រាស់។ គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ រីឯគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានបរិហារពីភាពមិនប្រក្រតីជាច្រើនដែលខ្លួនអះអាងថា ជាការលួចបន្លំសន្លឹកឆ្នោតដែលខ្លួនគួរតែឈ្នះគណបក្សប្រជាជនកម្ពុជា។
លោកងួន ញ៉ិលបានបង្ហាញរបាយការណ៍ពីសកម្មភាពមួយចំនួនរបស់សមាជិករដ្ឋសភា ប៉ុន្តែមិនមានការអនុម័តច្បាប់សំខាន់ណាមួយក្រៅពីច្បាប់ថវិកាជាតិឆ្នាំ២០១២។
លោកស្រីមូរ សុខហួរ តំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តបាត់ដំបង អធិប្បាយថា ការអនុម័តច្បាប់ដោយគ្មានការចូលរួមពីគណបក្សជំទាស់គឺជាការខុសច្បាប់។
«បើសិនជាសភាជាសភាឯកបក្ស ហើយជាសភាដែលមិនគ្រប់ទឹក ខុសរដ្ឋធម្មនុញ្ញ ច្បាប់ទាំងប៉ុន្មាន លុយកម្ចីទាំងប៉ុន្មាន គណបក្សសង្គ្រោះជាតិមិនទទួលស្គាល់។ យើងបានប្រកាសហើយគឺមិនស្របច្បាប់ទេ។ បើសិនជាគណបក្សប្រជាជនកម្ពុជានៅតែមិនគោរពអ្វីជារដ្ឋធម្មនុញ្ញ ហើយចង់បន្តកាន់អំណាចដោយខ្លួនឯងនេះគឺទទួលខុសត្រូវដោយខ្លួនឯងទៅ»។
ក្រោយពីកិច្ចប្រជុំសភានោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនបានអត្ថាធិប្បាយលើដំណោះស្រាយនយោបាយនោះទេ ដោយលោកលើកឡើងថា នោះគឺជាចំណោទរបស់គណបក្សសង្គ្រោះជាតិ។
ដំណាលគ្នានឹងកិច្ចប្រជុំសភានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវឲ្យរដ្ឋសភាផ្អាកការអនុម័តច្បាប់ថ្មីៗនានារហូតដល់ភាពជាប់គាំងនយោបាយត្រូវបានដោះស្រាយចប់សព្វគ្រប់។
មជ្ឈមណ្ឌលនេះបានសម្តែងការព្រួយបារម្ភថា សេចក្តីព្រាងច្បាប់ទាំងនោះមិនត្រូវបានពិនិត្យពិច័យគ្រប់គ្រាន់ និងមិនឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ ប្រសិនបើមានតែតំណាងរាស្ដ្រខាងគណបក្សប្រជាជនកម្ពុជាអង្គុយពិភាក្សាច្បាប់នៅក្នុងរដ្ឋសភានោះ៕