ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Trump៖ ទោះបីជា​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ក៏​ដោយ ក៏​ពន្ធ​គយ​ដែល​យក​លើ​ទំនិញ​ចិន​នៅតែ​បន្ត​មួយ​រយៈពេល​ទៀត


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងសុន្ទរកថាមួយនៅក្រុង Lima រដ្ឋ Ohio កាលពីថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩​កន្លងទៅនេះ។ 
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងសុន្ទរកថាមួយនៅក្រុង Lima រដ្ឋ Ohio កាលពីថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩​កន្លងទៅនេះ។ 

លោក Trump បាន​និយាយ​ដូច្នេះ​ថា៖ «ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កំពុង​ដំណើរការ​ល្អ‍»។ លោក​បាន​បន្ថែម​ថា៖ «យើង​បាន​ចំណូល​ពី​ពន្ធ​គយ​រាប់​ពាន់​លាន​ដុល្លារ​នៅ​ពេល​ឥឡូវ​នេះ និង​សម្រាប់​រយៈពេល​មួយ​ចំនួន​បន្ថែម​ទៀត‍»។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ពន្ធ​គយ​ដែល​សហរដ្ឋ​អាមេរិក​យក​លើ​ទំនិញ​របស់​ប្រទេស​ចិន​ទំនងជា​នៅតែ​ដដែល​មួយ​រយៈពេល​សិន ទោះបីជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​សម្រេច​ឡើង​ក៏​ដោយ។

លោក Trump បាន​និយាយ​ដូច្នេះ​ថា៖ «ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កំពុង​ដំណើរការ​ល្អ‍»។ លោក​បាន​បន្ថែម​ថា៖ «យើង​បាន​ចំណូល​ពី​ពន្ធ​គយ​រាប់​ពាន់​លាន​ដុល្លារ​នៅ​ពេល​ឥឡូវ​នេះ និង​សម្រាប់​រយៈពេល​មួយ​ចំនួន​បន្ថែម​ទៀត‍»។

ការ​លើក​ឡើង​របស់​លោក Trump បាន​បង្ហាញ​ថា ទោះបីជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវ​បាន​សម្រេច​បាន​ក៏​ដោយ ក៏​ពន្ធ​គយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​យក​លើ​ទំនិញ​ចិន អាច​នៅ​ដដែល រហូត​ទាល់តែ​មន្ត្រី​អាមេរិកាំង​ជឿ​ថា ចិន​គោរព​ទៅ​តាម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង។

លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក និង​លោក Steven Mnuchin រដ្ឋមន្ត្រី​ពាណិជ្ជកម្ម នឹង​ចូលរួម​ចរចា​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​លើក​ទី ៨ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Gao Feng អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន។

លោក Gao Feng បាន​បន្ថែម​ថា ឧបនាយករដ្ឋមន្ត្រី​ចិន​លោក Liu He នឹង​ជួប​ជាមួយ​នឹង​មន្ត្រី​អាមេរិក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ។

ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន បាន​ចាប់ផ្ដើម​កាល​ពី​ឆ្នាំ​មុន បន្ទាប់ពី​សហរដ្ឋ​អាមេរិក​មិន​ពេញ​ចិត្ត​ទៅ​នឹង​បញ្ហា​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ប្រឡូក​របស់​ចិន​នៅ​ក្នុង​ការ​លួច​ព័ត៌មាន​ពាណិជ្ជកម្ម​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក និង​ការ​បង្ខំ​របស់​ចិន​ឲ្យ​ក្រុមហ៊ុន​នានា​ផ្ទេរ​បច្ចេកវិទ្យា​ដល់​ខ្លួន ដើម្បី​បាន​លទ្ធភាព​ចូល​ទៅ​ទីផ្សារ​របស់​ខ្លួន​ជា​ដើម៕

XS
SM
MD
LG