ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​នានា​នៅ​តំបន់​អឺរ៉ុប​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ


របាំង​ផ្លាស្ទិក​ត្រូវ​បាន​គេ​ដាក់​នៅ​ចន្លោះ​តុ​នៅ​ក្នុង​ភោជនីយដ្ឋាន Allard នៅ​ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
របាំង​ផ្លាស្ទិក​ត្រូវ​បាន​គេ​ដាក់​នៅ​ចន្លោះ​តុ​នៅ​ក្នុង​ភោជនីយដ្ឋាន Allard នៅ​ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

ថ្ងៃ​ចន្ទ​នេះ​គេ​ឃើញ​មាន​ការ​បើក​ប្រទេស​ឡើង​វិញ​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​បារាំង ចក្រភព​អង់គ្លេស ក្រិក​ និង​ប្រទេស​ជាច្រើន​ទៀត ខណៈ​ដែល​ប្រទេស​ចិន​ កំពុង​ដាក់​ការ​រឹតត្បិត​ខ្លះ​ឡើង​វិញ​បន្ទាប់ពី​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​រាប់​សិប​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

ម្ចាស់​ភោជនីយដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៉ារីស​អាច​ចូលរួម​ជាមួយ​ភោជនីយដ្ឋាន​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ដោយ​ការ​បើក​ទ្វារ​របស់​ខ្លួន​សម្រាប់​ភ្ញៀវ​បរិភោគ​នៅ​ខាង​ក្នុង​ភោជនីយដ្ឋាន​បាន។ ពួក​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​នានា​នៅ​តំបន់​អឺរ៉ុប​ក៏​អាច​ធ្វើ​ដំណើរ​ ទៅ​កាន់​ប្រទេស​បារាំង​នៅ​ពេល​ដែល​ប្រទេស​នានា​បើក​ព្រំដែន​របស់​ខ្លួន​សម្រាប់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ផ្នែក​នានា​នៃ​ទ្វីប​នោះ។

ប្រធានាធិបតី​បារាំង លោក​ម៉ានុយអែល ម៉ាក្រុង បាន​មាន​ប្រសាសន៍​ថា «យើង ត្រូវតែ​ចាប់ផ្តើម​សេដ្ឋកិច្ច​របស់​យើង​ឡើង​វិញ»។

ក្នុង​ប្រទេស​អង់គ្លេស ហាង​លក់ដូរ​មិន​សំខាន់ៗ​កំពុង​បើក​ទ្វារ​ឡើង​វិញ​ម្តង​ទៀត​នៅ​ថ្ងៃចន្ទ​នេះ ដូចជា​ទីកន្លែង​ធ្វើ​សក្ការៈបូជា​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ទីកន្លែង​កម្សាន្ត។ពលរដ្ឋ​នៅ​តែ​ចាំបាច់​ធ្វើ​ទៅ​តាម​វិធាន​រក្សា​គម្លាត​ពី​គ្នា ហើយ​រដ្ឋាភិបាល​កំពុង​ណែ នាំ​ឱ្យ​ប្រើ​ម៉ាស​នៅ​ពេល​ពលរដ្ឋ​ស្ថិត​នៅ​ខាង​ក្នុង​កន្លែង​ទាំង​នោះ។

កន្លែង​ឆ្លងកាត់​របស់​ចក្រភព​អង់គ្លេស នៅ​ថ្ងៃចន្ទ​នេះ​ មាន​បទបញ្ជា​ថ្មី​ដែល​តម្រូវ​ឱ្យ​ពាក់​ម៉ាស។

ប្រទេស​ចិន​បាន​រាយការណ៍​ពី​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៤៩ករណី ភាគច្រើន​មាន​ជាប់​ទាក់ ទិន​នឹង​ទីផ្សារ​លក់​ទំនិញ​ដុំ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង បាន​បណ្តាល​ឱ្យ​ពួក​អាជ្ញាធរ​ដាក់​ការ​រឹតត្បិត​ឱ្យ​នៅ​ឃ្លាត​ពី​គ្នា​ ហើយ​បាន​ផ្អាក​ផែនការ​ចាប់ផ្តើម​បើក​សាលារៀន​ខ្លះ​ឡើង​វិញ។

ប្រទេស​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​កំពុង​ពិបាក​សម្រេច​ចិត្ត​ថាតើ​នៅ​ពេល​ណា​ និង​ថា​តើ​ត្រូវ​បន្ធូរបន្ថយ​វិធានការ​លឿន​ប៉ុន​ណា​ដើម្បី​ពន្យឺត​ការរាលដាល​នៃ​មេរោគ​កូរ៉ូណា​ដែល​បាន​ឆ្លង​ដល់​មនុស្ស​៧លាន​៩សែន​នាក់ និង​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៤សែន​៣ម៉ឺន​៣ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក​នោះ៕

XS
SM
MD
LG