មហាអំណាចអឺរ៉ុបបានធ្វើឲ្យមានជម្លោះខាងផ្លូវច្បាប់ផ្លូវការមួយនៅក្នុងប្រតិកម្មនៃការសម្រេចរបស់អ៊ីរ៉ង់កាលពីសប្តាហ៍មុនដែលច្រានចោលការរឹតត្បិតដែលបានដាក់លើខ្លួននៅក្រោមកិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់និងមានគោលបំណងបញ្ឈប់រដ្ឋាភិបាលអ៊ីរ៉ង់មិនឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសនិយាយថា ចំណាត់ការដែលសង្ឃឹមរក្សាកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលគេស្គាល់ជាផ្លូវការថា ផែនការនៃសកម្មភាពធំទូលាយរួមគ្នាឬ (JCPOA) សង្ឃឹមថា ការធ្វើដូច្នេះ អាចល្បួងអ៊ីរ៉ង់ឲ្យវិលត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងនោះវិញ។
ក្រុមអ្នកវិភាគនិយាយថា ចំណាត់ការនេះទំនងកាន់តែខ្លាំងដើម្បីបញ្ចប់កិច្ចព្រមព្រៀងផ្លូវការ ដែលអ៊ីរ៉ង់បានចុះហត្ថលេខាកាលពី៤ឆ្នាំមុនជាមួយមហាអំណាចអន្តរជាតិ៦ផ្សេងទៀត ហើយត្រូវបានធ្វើឡើងខណៈដែលលោក បារ៉ាក់ អូបាម៉ា ស្ថិតនៅក្នុងសេតវិមាន។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានបង្ហាញនូវសំណើរដូចគ្នាជាច្រើន ថា ជាការប្រសើរ «កិច្ចព្រមព្រៀងដែលមានគុណវិបត្តិ» ដែលមានស្រាប់នេះត្រូវតែជំនួសដោយកិច្ចព្រមព្រៀងថ្មីដែលបានចរចាដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ។ដោយផ្តាច់ចេញពីសមភាគីបារាំងនិងអាល្លឺម៉ង់របស់លោក លោក Johnson បានបំផុសគំនិតក្នុងអម្លុងនៃការផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុ BBC ពីកិច្ចព្រមព្រៀងរបស់លោកត្រាំនៅពេលបច្ចុប្បន្ននេះ។
ក្រោយមក រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab បានដកខ្លួនចេញពីកំណត់សម្គាល់របស់នាយករដ្ឋមន្រ្តី Johnson ដោយបានបញ្ជាក់ថា ការប្រើជម្លោះខាងផ្លូវច្បាប់ដោយហត្ថលេខី៣របស់អឺរ៉ុប មានគោលបំណងធ្វើឲ្យអ៊ីរ៉ង់អនុវត្តកិច្ចព្រមព្រៀងនុយក្លែអ៊ែឆ្នាំ២០១៥៕