ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ថា ទីក្រុង Jerusalem ត្រូវតែ​ជា​រដ្ឋធានី​រួម​របស់​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល និង​ប្រធាន​គោល​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប​លោកស្រី Federica Mogherini នៅ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​ជឿ​ថា បណ្ដា​ប្រទេស​អឺរ៉ុប​ភាគ​ច្រើន ឬ​ក៏​ទាំង​អស់ នឹង​ប្ដូរ​ទីតាំង​ស្ថានទូត​របស់​ពួកគេ​ក្នុង​ប្រទេស​អ៊ីស្រាអែល​មក​កាន់​ទីក្រុង Jerusalem និង​ទទួល​ស្គាល់​ទីក្រុង​នេះ​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​ដូច្នេះ​រួច​មក។

ដោយ​ថ្លែង​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក ជាមួយ​នឹង​ប្រធាន​គោល​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប​លោកស្រី Federica Mogherini លោក Netanyahu បាន​និយាយ​ថា ការ​ទទួល​ស្គាល់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នូវ​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល គឺ​ជា​ការ​លើក​យក​ការពិត​មក​ពិភាក្សា​ដោយ​ត្រង់ៗ។ លោក Netanyahu បាន​បន្ថែម​ទៀត​ថា សន្តិភាព​គឺ​ផ្អែក​លើ​ការ​ពិត។

លោក Netanyahu បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។ គ្មាន​នរណា​ម្នាក់​អាច​ប្រកែក​បាន​នោះ​ទេ។ វា​មិន​មែន​ធ្វើ​ឲ្យ​បាត់​នូវ​សន្តិភាព​នោះ​ទេ។ វា​អាច​ធ្វើ​ឲ្យ​មាន​សន្តិភាព​បាន ដោយសារតែ​ការ​ទទួល​ស្គាល់​ការពិត​គឺ​ជា​សារធាតុ និង​ជា​មូលដ្ឋាន​នៃ​សន្តិភាព‍»។

លោកស្រី Federica Mogherini បាន​និយាយ​ថា សហភាព​អឺរ៉ុប​នឹង​បន្ត​ធ្វើ​តាម​ការ​ឯកភាព​របស់​អន្តរជាតិ​ចំពោះ​ទីក្រុង Jerusalem នេះ រហូត​ទាល់តែ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ជា​ផ្នែក​មួយ​នៃ​ការ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដែល​នេះ​ចង់​មាន​ន័យ​ថា នៅ​ពេល​នេះ សហភាព​អឺរ៉ុប​នឹង​មិន​ចូលរួម​ជាមួយ​នឹង​គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ទីក្រុង Jerusalem នេះ​ទេ។

លោកស្រី Megherini បាន​និយាយ​ថា៖ «សហភាព​អឺរ៉ុប​ជឿ​ថា ដំណោះស្រាយ​សម​ហេតុ​សម​ផល​តែ​មួយ​គត់​ចំពោះ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន គឺ​ជា​ដំណោះស្រាយ​ផ្អែក​លើ​រដ្ឋ​ទាំង​ពីរ ដោយ​ចាត់ទុក​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​រដ្ឋ​ទាំង​ពីរ​គឺ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន‍»។

លោកស្រី Mogherini បាន​បដិសេធ​ទៅ​លើ​សេចក្តី​ថ្លែង​ការ​របស់​លោក Netanyahu ដោយ​លោកស្រី​បាន​ថ្លែង​ថា៖ សហភាពអឺរ៉ុប​នឹង​មិន​ចូលរួម​ជាមួយ​នឹង​ការ​ទទួល​ស្គាល់​របស់​លោក Trump ថា​ទី​ក្រុង​ Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​នោះ​ទេ៕

XS
SM
MD
LG