ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចពិភាក្សា​សហភាពអឺរ៉ុប​លើ​បញ្ហា​ក្រិក​នៅ​តែ​បន្ត​


រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក​ Wolfgang Schaeuble (កណ្តាល) និយាយ​ជាមួយ​នឹង​ក្រុម​មន្រ្តី​​នៅអំឡុង​កិច្ច​ពិភាក្សា​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ទៅ​លើ​បញ្ហា​ប្រទេស​ក្រិក​នៅ​ក្រុង ព្រុចសែល ប្រទេស​ប៊ែលហ្សិក​ កាលពីថ្ងៃ​ទី១២ ខែកក្កដា ឆ្នាំ២០១៥។
រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក​ Wolfgang Schaeuble (កណ្តាល) និយាយ​ជាមួយ​នឹង​ក្រុម​មន្រ្តី​​នៅអំឡុង​កិច្ច​ពិភាក្សា​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ទៅ​លើ​បញ្ហា​ប្រទេស​ក្រិក​នៅ​ក្រុង ព្រុចសែល ប្រទេស​ប៊ែលហ្សិក​ កាលពីថ្ងៃ​ទី១២ ខែកក្កដា ឆ្នាំ២០១៥។

នៅ​ថ្ងៃ​អាទិត្យនេះ​ សហភាព​អឺរ៉ុប​បានលុបចោលសន្និសីទ​កំពូល​ពេញលេញ​មួយ​នៃ​ក្រុម​ប្រទេស​ជាតិ​ទាំង​២៨​អំពី​សេចក្តី​សង្ឃឹម​របស់​ប្រទេស​ក្រិក​ក្នុង​ការ​សុំ​ជំនួយ​សង្គ្រោះ​ខាង​ហិរញ្ញវត្ថុ ហើយ​ដាក់​កម្រិត​កិច្ច​ចរចាត្រឹមតែ​រវាង​បណ្តា​ប្រទេស​ជាតិ​ដែល​ប្រើ​ប្រាក់​អឺរ៉ូតែ​ប៉ុណ្ណោះ។​

ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុនៃ​ប្រទេស​១៩​ ដែល​ប្រើ​ប្រាក់​អឺរ៉ូ ​កំពុង​បន្ត​ប្រជុំ​គ្នា​នៅ​ក្នុង​ក្រុង​ព្រុចសែល​ត​ទៅ​ទៀត ​បន្ទាប់​ពីកិច្ចចរចា​គ្នា​អស់​រយៈពេល​៨​ម៉ោង​កាល​ពី​ថ្ងៃ​សៅរ៍​មិន​បានទម្លាយ​ភាពទាល់ច្រក។ ​លោក Donald Tusk ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​បាននិយាយ​ថា ការ​ប្រជុំ​របស់​ក្រុម​រដ្ឋមន្ត្រី​ទាំង​នេះ​ «មាន​ធ្វើ​រហូត​ដល់​យើង​បញ្ចប់​កិច្ច​ចរចា​អំពី​ប្រទេស​ក្រិក»។

ក្រុម​មន្ត្រី​នៃ​តំបន់​ប្រើប្រាស់​ប្រាក់អឺរ៉ូ​កំពុង​រក​វិធី​ដោះស្រាយ​បញ្ហាបរាជ័យ​របស់​ប្រទេស​ក្រិក​ក្នុង​ការ​សង​ប្រាក់បំណុល​ឲ្យ​ទាន់​ពេល​កំណត់ចុង​ក្រោយ​បង្អស់​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែនេះ។​

ពួកគេ​ក៏​កំពុង​ស្វះ​ស្វែង​ឲ្យ​មាន​ការ​ធានារ៉ាប់រងដោយ​បន្ថែមថា ​រដ្ឋាភិបាល​ក្រុង​អាថែន​នឹង​គោរព​តាម​ល័ក្ខខណ្ឌ​នៃកិច្ច​ព្រម​ព្រៀង​ថ្មី​ណា​មួយ។លោក​ Jeroen Dijsselbloen ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​តំបន់​ប្រើ​ប្រាក់អឺរ៉ូ​បាន​និយាយ​ថា «បញ្ហា​នៃ​ការ​ជឿទុកចិត្ត​បានត្រូវ​បាន​លើក​យក​មក​ពិភាក្សា​» កាល​ពី​ថ្ងៃ​សៅរ៍។​

ប្រភព​នានា​បាន​និយាយ​ថា​ ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ​ទាំង​នេះ​បាន​ប្រើប្រាស់​ការ​ប្រជុំ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ចាត់ចែង​ការ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ខាង​ថវិកា​និង​ខាង​នយោបាយ​ថែម​ទៀត​ នៅ​មុន​ពេល​ពួក​គេ​បើក​ការ​ចរចា​អំពី​ប្រាក់កម្ចី​ថ្មី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG